កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា នាថ្ងៃទី ២៤ ខែកក្កដា ជាថ្ងៃដំបូងនៃកម្មវិធី WATERBOMB Seoul ឆ្នាំ ២០២៦ បានកើតឡើង ដែលជាការចាប់ផ្តើមពិធីបុណ្យតន្ត្រីដ៏ក្តៅគគុក និងមានភ្លៀងធ្លាក់ខ្លាំងបំផុត។
អ្នកសម្តែងជាច្រើននឹង ឡើងឆាករួចហើយ រួមទាំងក្រុម K-Pop ជាច្រើនផងដែរ។ ក្រុមមួយក្នុងចំណោមក្រុមទាំងនោះគឺ KISS OF LIFE ជាអតីតសមាជិកក្រុម តារាចម្រៀងនារី កូរ៉េខាងត្បូងWATERBOMB។
ក្រុមនេះបានឡើងឆាក ដោយសម្តែងបទល្បីៗ ជាច្រើនរបស់ពួកគេ ដែលល្អឥតខ្ចោះសម្រាប់រដូវក្ដៅ។ ក្រុមនេះក៏បានសម្តែងបទថ្មីមួយ ដែលមានចំណងជើងថា “Sweat” មិនទាន់ចេញផ្សាយនៅឡើយទេ។
ក្នុងអំឡុងពេលសម្តែងមួយរបស់ពួកគេនាង Natty និងនាង Belle បានប្រឈមមុខដាក់គ្នាមុនពេលថើបគ្នាខ្លីៗ ដែលត្រូវបានថតពីមុំច្រើន។
យោងតាមអ្នកគាំទ្របាននិយាយថា បន្ទាប់ពីព្រឹត្តិការណ៍នេះបានបញ្ចប់ សមាជិកបានពន្យល់ថា វាជារឿងចៃដន្យ ដោយ Belle និយាយថា នាងយល់ខុសពីចម្ងាយរវាងអ្នកទាំង ២នាក់ ។
ទោះយ៉ាងណាក៏ដោយ មានប្រតិកម្ម អវិជ្ជមានមួយចំនួន ដោយចោទប្រកាន់សមាជិកថា “លេងសើច” និងព្យាយាមទាមទារអ្នកគាំទ្រ ឡើងវិញបន្ទាប់ពីភាពចម្រូងចម្រាសពីមុនរបស់ពួកគេ៕
