កីឡា

FIFA ដាក់ពាក្យបណ្តឹង វិន័យប្រឆាំងនឹងអាហ្សង់ទីន ពីបទវាយតប់គ្នា និងបដា ‘Malvinas’ ក្នុងព្រឹត្តិការណ៍ World Cup

អាមេរិក ៖ FIFA បានដាក់ពាក្យបណ្តឹងវិន័យប្រឆាំងនឹងកីឡាករអាហ្សង់ទីន ២ នាក់កាលពីថ្ងៃពុធ ពីបទវាយគូប្រកួតអេស្ប៉ាញភ្លាមៗ បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup និងបានចោទប្រកាន់សហព័ន្ធបាល់ទាត់អាហ្សង់ទីន ពីបទបង្ហាញបដានយោបាយអំពីកោះ Falkland បន្ទាប់ពីយកឈ្នះអង់គ្លេស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today ។

បញ្ជីនៃករណីវិន័យដែលបើកដោយ FIFA ប្រឆាំងនឹងអាហ្សង់ទីន ក៏រួមបញ្ចូលទាំង “ការស្រែកហ៊ោ និងកាយវិការរើសអើង” ដោយអ្នកគាំទ្រ ការចោទប្រកាន់ពីបទវាយប្រហារដោយជំនួយការគ្រូបង្វឹកបន្ទាប់ពីវគ្គផ្តាច់ព្រ័ត្រ និងការគប់វត្ថុដោយអ្នកទស្សនាទាក់ទងនឹងការប្រកួតជាច្រើននៅ World Cup។

ខ្សែបម្រើអាហ្សង់ទីន Leandro Paredes ប្រឈមមុខនឹងការចោទប្រកាន់ចំនួន៣ ករណីពីបទវាយតប់ក្នុងការប៉ះទង្គិចគ្នាក្រោយការប្រកួត បន្ទាប់ពីអេស្ប៉ាញឈ្នះ ១-0 កាលពីថ្ងៃទី ១៩ ខែកក្កដា ខ្សែការពារ Nahuel Molina ប្រឈមមុខនឹងការចោទប្រកាន់២គរណី និងគ្រូបង្វឹក Roberto Ayala មួយ។

កីឡាករ Molina និង Thiago Almada ក៏ត្រូវបានចោទប្រកាន់ពីបទអាកប្បកិរិយាមិនសមរម្យ  ដោយការចោទប្រកាន់ដូចគ្នានេះត្រូវបានចោទប្រកាន់ប្រឆាំងនឹងកីឡាករអេស្ប៉ាញ លោក Gavi។ កីឡាកររបស់អាហ្សង់ទីនបានកាន់បដា មានពាក្យស្លោកថា “Las Malvinas son Argentinas” — “The Malvinas are Argentina” បន្ទាប់ពីបានយកឈ្នះអង់គ្លេស ២-១នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

អាហ្សង់ទីនហៅកោះហ្វកឡែនថា Islas Malvinas។ ពួកគេត្រូវបានឈ្លានពានក្នុងឆ្នាំ ១៩៨២ ក្រោមបញ្ជាពីរបបផ្តាច់ការយោធារបស់អាហ្សង់ទីននៅពេលនោះ បានបង្កឲ្យមានសង្គ្រាមរយៈពេល ១០ សប្តាហ៍ដែលឈ្នះដោយចក្រភពអង់គ្លេស។

មន្ត្រីរដ្ឋាភិបាលអង់គ្លេសបានជំរុញឲ្យ FIFA ស៊ើបអង្កេត ហើយស្ថាប័នបាល់ទាត់បាននិយាយកាលពីថ្ងៃពុធថា ការចោទប្រកាន់ជាផ្លូវការ គឺកំពុងប្រើប្រាស់ព្រឹត្តិការណ៍កីឡាសម្រាប់ការបង្ហាញពីលក្ខណៈមិនមែនកីឡា។

FIFA បាននិយាយថា មនុស្សទាំងអស់ដែលត្រូវបានចោទប្រកាន់ “ឥឡូវនេះត្រូវបានផ្តល់ឱកាសដើម្បីបង្ហាញជំហររបស់ពួកគេ បន្ទាប់មកការសម្រេចចិត្តនឹងត្រូវចេញដោយគណៈកម្មាធិការវិន័យ FIFA នៅពេលវេលាសមស្រប”៕

Most Popular

To Top