សិល្បៈ និង កម្សាន្ត

អតីតសមាជិក ក្រុមចម្រៀងនារី នាង Nam Yoo Jung ដែលសម្តែងនៅ “WATERBOMB 2026” រងការរិះគន់យ៉ាងខ្លាំង

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា កាលពីពេលថ្មីៗនេះ តារាសម្ដែង Nam Yoo Jung ដែលជាអតីតសមាជិកក្រុម តារាចម្រៀងនារីកូរ៉េខាងត្បូង Brave Girls នឹងសម្តែងនៅ Waterbomb 2026 ជាលើកដំបូងនៅខែសីហារងការរិះគន់យ៉ាងខ្លាំង។

ភ្នាក់ងាររបស់នាងបាននិយាយថា នាងមានគម្រោងបង្ហាញ ភាពទាក់ទាញថ្មីរបស់នាង ដោយផ្លាស់ប្តូរពីរូបភាពភ្លឺស្វាង និងមានសុខភាពល្អរបស់នាង។

ដោយសារតែនាងនឹង សម្តែងនៅ Waterbomb ខណៈពេលដែលសមាជិកក្រុម Brave Girls នៅតែផ្សព្វផ្សាយ ជាក្រុមចម្រៀង ៣ នាក់ មនុស្សជាច្រើនមានការភ្ញាក់ផ្អើលចំពោះរូបរាងរបស់នាង ខណៈនាងបានចាកចេញពីក្រុមភ្លាមៗ ដែលនាំឲ្យអ្នកគាំទ្រជាច្រើនសន្មតថា នាងនឹងលែងសកម្មជា អ្នកចម្រៀងទៀតហើយ។

ជាលទ្ធផល នេះបានបង្កឲ្យមានប្រតិកម្មបែកបាក់ ក្នុងចំណោមអ្នកគាំទ្រ ដែលបានសម្តែងការព្រួយ បារម្ភពីសកម្មភាពសម្តែងរបស់នាង៕

Most Popular

To Top