The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតោខៀវ Chelsea ទីបំផុតបានទិញយក កីឡាករបារាំងម្នាក់ ទៀតហើយពីក្លឹប Crystal Palace ជាមួយនឹងកុងត្រា រយៈពេលវែងទៀតផង។
កីឡាករ Maxence Lacroix បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Crystal Palace ក្នុងតំណែងការពារកណ្តាលនឹងត្រូវមកចូលរួម Chelsea ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកថ្មីលោក Xabi Alonso។
ប្រភពដដែលបានបញ្ជាក់ទៀតថា កុងត្រាដែលមានតម្លៃខ្លួនប្រមាណជា៥២លានផោន សម្រាប់កីឡាករវ័យ២៦ឆ្នាំរូបនេះ នឹងអូសបន្លាយទៅដល់ឆ្នាំ២០៣២
ហើយបើមិនមានអ្វីប្រែប្រួលទេ គាត់នឹងចូលរួមក្រុមក្នុងការប្រកួតនានា មុនពេលបើករដូវកាលនេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
