កីឡា

Arsenal និង Newcastle ព្រមព្រៀងគ្នារួចរាល់ ដើម្បីផ្ទេរកីឡាករ ប្រេស៊ីល Bruno Guimaraes

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal បានឈានទៅដល់កិច្ចព្រមព្រៀងជាមួយនឹង Newcastle ហើយដើម្បីអាចផ្ទេរកីឡាករប្រធានក្រុម Bruno Guimaraes ទៅចូលរួមក្លឹបនៅរដូវកាលក្រោយ។

តម្លៃខ្លួនរបស់កីឡាករ ដែលមានប្រមាណជា៩០លានអឺរ៉ូ ព្រមជាមួយនឹងកុងត្រាដែលមានរយៈពេលវែងផង គឺត្រូវបានបញ្ចប់រួចរាល់និងត្រៀមចុះហត្ថលេខាជាផ្លុវការក្នុងពេលឆាប់ៗនេះ។

កីឡាករវ័យ២៨ឆ្នាំរូបនេះ បានទទួលយកកុងត្រា ដែលមានរយៈពេលដល់ទៅ៥ឆ្នាំ រហូតទៅដល់ឆ្នាំ២០៣១ជាមួយនឹងកាំភ្លើងធំ Arsenal មកចូលរួមក្រុមក្រោមការដឹកនាំរបស់លោក Mikel Arteta៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top