សិល្បៈ និង កម្សាន្ត

តារាចម្រៀងនាង Karina រងការរិះគន់ ចំពោះការប្រើក្រែមតុងតែងមុខ អំឡុងពេលសម្តែងនៅ“WATERBOMB”

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀង នាង Karina សមាជិកក្រុមតារាចម្រៀងនារី កូរ៉េខាងត្បូង Aespa ត្រូវបានអ្នកគាំទ្ររិះគន់ បន្ទាប់ពីវីដេអូនៃការសម្តែងថ្មីៗរបស់តារារូបនេះត្រូវបានគេចោទប្រកាន់ថាបានប្រើប្រាស់ក្រែមតុងតែងមុខ Tone-up ។

កាលពីអតីតកាល នាង Karina ត្រូវបានរិះគន់ចំពោះការប្រើប្រាស់ក្រែមក្រែមតុងតែងមុខ ដើម្បីធ្វើឲ្យស្បែករបស់នាងភ្លឺ។ ថ្មីៗនេះ នាង Karina បានសម្តែងនៅ WATERBOMB។ វីដេអូថ្មីមួយដែលថតដោយអ្នកគាំទ្រត្រូវបានចែករម្លែក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមពីរបីថ្ងៃបន្ទាប់ពីការសម្តែង។

ខណៈពេលដែលវីដេអូនេះទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង មតិយោបល់ជាច្រើនបានរិះគន់ការប្រើប្រាស់ក្រែមតុងតែងមុខរបស់នាង Karina បន្ទាប់ពីកត់សម្គាល់ឃើញភាពខុសគ្នា នៃពណ៌ស្បែកនៅលើជើងរបស់តារារូបនេះ ។ វាបានទាក់ទាញការរិះគន់យ៉ាងខ្លាំង ខណៈអ្នកលេងអ៊ីនធើណេតឆ្ងល់ថា ហេតុអ្វីបានជាពួកគេប្រើវានៅពិធីបុណ្យទឹក ប៉ុន្តែក៏មានបំណងប្រាថ្នារបស់នាង Karina ក្នុងការមានស្បែកភ្លឺថ្លាផងដែរ ៕

Most Popular

To Top