កាសែតអង់គ្លេស The Mirror នៃចក្រភពអង់គ្លេស នៅថ្ងៃអាទិត្យនេះ បានសរសេរថា ទីបំផុតក្រោយព័ត៌មាននៃ ការផ្ទេរ ចេញជាច្រើនដង ពីសំណាក កីឡាករស៊ែបី Namanja Matic រួចមកនៅថ្ងៃនេះកីឡាករ ផ្ទាល់ បានចេញមកប្រកាស បង្ហាញ ពីការសម្រេចចិត្ត និងការតាំងចិត្តចំពោះអនាគតរបស់ខ្លួន ជាមួយនឹង ក្លឹបបិសាចក្រហម Man United។
Maticបាននិយាយយ៉ាង ច្បាស់លាស់ ហើយថារូបគេមិនទាន់ រៀបចំខ្លួនក្នុងការចាកចេញ ពីក្លឹបឡើយដោយ អះអាងថា នៅតែសប្បាយចិត្ត ក្នុងការបន្តលេង នៅទីនេះដដែល។កីឡាករខ្សែបម្រើវ័យ៣១ ឆ្នាំរូបនេះត្រូវ បានគេដឹងថា នឹងផុតកុងត្រាចាស់ ដែលមានសុពលភាព ត្រឹមរដូវក្តៅនេះហើយហើយការចចារ បន្តកុងត្រាគ្នាមិនទាន់ ត្រូវបានធ្វើនៅឡើយ។
កីឡាករMaticដែលបាន ផ្ទេរមកOld Traffordកាលពីឆ្នាំ២០១៧ ពីក្លឹបតោខៀវ Chelsea ក្នុងតម្លៃ៤០លានផោនរូបនេះ បានត្រឡប់មកមានវត្តមាន ជាញឺកញាប់វិញហើយក្រោម ការដឹកនាំរបស់ លោក Solsjkare ក្រោយពេលដែល កីឡាករ Pogba និង McTominay បានបន្តរងរបួស នៅឡើយនោះ៕
ប្រែសម្រួល៖ស៊ុនលី
