កីឡា

ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ៖ ក្រុមមន្ត្រីនៃមន្ទីរសុខាភិបាល ចុះបាញ់ថ្នាំមូស តាមទីលានហ្វឹកហាត់ ដើម្បីការពារសុវត្ថិភាព ក្រុមអត្តពលិកពីជំងឺគ្រុនឈាម

ភ្នំពេញ ៖ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ក្រុមមន្ត្រី នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានធ្វើការចុះបាញ់ថ្នាំ សម្លាប់មូស នៅមណ្ឌលប្រមូលផ្តុំក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជា ដែលកំពុងធ្វើការហ្វឹកហាត់យ៉ាង សកម្មភាពនៅពហុកីឡដ្ឋានជាតិ (អគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា) និងពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីការពារសុវត្ថិភាពក្រុមអត្តពលិកពីជំងឺផ្សេងៗ ជាពិសេសជំងឺគ្រុនឈាមជាដើម ។

លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា កបានប្រាប់ឲ្យដឹងថា ដោយមានកិច្ចសហការណ៍រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ក្នុងការគាំទ្រសុខភាព សាធារណៈដល់ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ និងក្រុមយុវជនថ្នាល ដែលកំពុងហាត់ ហ្វឹកហ្វឺន នៅក្នុងមណ្ឌលប្រមូលផ្តុំឆ្នាំ២០២៦ និងការពារសុវត្ថិភាពក្រុមអត្តពលិក ពីជំងឺផ្សេងៗជាពិសេសជំងឺគ្រុនឈាមជា ដើមដើម្បីត្រៀមលក្ខណៈសម្បត្តិចូលរួមប្រកួតកីឡាជាលក្ខណៈអន្តរជាតិនានា ។

ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡាបានបន្តថា មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចាត់បញ្ជូនមន្ត្រីបច្ចេកទេស មកធ្វើការបាញ់ថ្នាំសម្លាប់មូស សត្វល្អិត និងមេរោគចម្លងផ្សេងៗក្នុងមណ្ឌលហ្វឹកហាត់ និងកន្លែងស្នាក់នៅរបស់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិក (អគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា) និងនៅពហុកីឡដ្ឋាន ជាតិមរកតេជោ ក្នុងគោលបំណងធានាសុវត្ថិភាពដល់ការរស់នៅស្អាត របស់អត្តពលិកជម្រើសជាតិឲ្យមានសុខភាពល្អ៕

Most Popular

To Top