សិល្បៈ និង កម្សាន្ត

អ្នកគាំទ្រ ក្រុមតារាចម្រៀង ENHYPEN ដ៏ពេញនិយមម្នាក់បានស្លាប់ ដោយការធ្វើអត្តឃាត អំឡុងពេលផ្សាយផ្ទាល់

ទីក្រុងសេអ៊ូល ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា អ្នកគាំទ្រក្រុមតារាចម្រៀង បុរសកូរ៉េខាងត្បូង ENHYPEN ដ៏ពេញនិយមម្នាក់ បានស្លាប់យ៉ាងសោកសៅ បន្ទាប់ពីបានធ្វើអត្តឃាតក្នុងអំឡុងពេលផ្សាយផ្ទាល់ បណ្តាញសង្គម TikTok។

យោងតាម Yonhap News បាននិយាយថា ប៉ូលីសបានទទួលរបាយការណ៍មួយនៅម៉ោងប្រហែល ៥:៣៣ ព្រឹក ថ្ងៃទី ៥ ខែសីហា បន្ទាប់ពីមិត្តភក្តិម្នាក់បានទាក់ទងអាជ្ញាធរ ដោយនិយាយថា នាងបានព្យាយាមធ្វើអត្តឃាតក្នុងអំឡុងពេលផ្សាយផ្ទាល់។

ហេតុការណ៍នេះត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅការិយាល័យរបស់នាងនៅ Hangangno-dong ជាកន្លែងដែលនាងកំពុងផ្សាយ ផ្ទាល់នៅលើបណ្តាញសង្គម TikTok។ ការផ្សាយផ្ទាល់នេះត្រូវបានគេនិយាយថា បានថតហេតុការណ៍នេះមុនពេលវាបញ្ចប់។

នៅពេលការផ្សាយផ្ទាល់បានលាតត្រដាង អ្នកទស្សនាក៏បានចូលទៅកាន់បណ្តាញសង្គម X (អតីត Twitter) និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត ដើម្បីស្នើសុំឲ្យប៉ូលីសធ្វើអន្តរាគមន៍ជាបន្ទាន់។

អ្នកគាំទ្រជនជាតិជប៉ុនរូបនេះ រស់នៅក្នុងស្រុក Yongsan ទីក្រុងសេអ៊ូល បានបង្កើតអ្នកតាមដានជាង ៨០,០០០ នាក់នៅលើបណ្តាញសង្គម TikTok។ វីដេអូមួយក្នុងចំណោមវីដេអូដែលមានអ្នកមើលច្រើនបំផុតរបស់នាងមាន Ni-Ki របស់ ENHYPEN និងមានអ្នកមើលជាង ១,៥ លានដង។

ស្ថានីយ៍ប៉ូលីស Seoul Yongsan បច្ចុប្បន្នកំពុងស៊ើបអង្កេតកាលៈទេសៈពិតប្រាកដជុំវិញការស្លាប់របស់នាង៕

Most Popular

To Top