កីឡា

គ្រូបង្វឹក និងអត្តពលិកហែលទឹក ៥ រូបត្រៀមខ្លួនចូលរួម “The 20th Asian Games Aichi-Nagoya 2026” នៅជប៉ុន

ភ្នំពេញ៖សហព័ន្ធកីឡាក្នុងទឹកម្ពុជា ត្រៀមខ្លួនបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹក ចំនួន ៥ រូបចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡាអាស៊ី លើកទី ២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទូទាំងខេត្តអៃឈី និងរដ្ឋធានីណាហ្គោយ៉ា ប្រទេសជប៉ុន ខណៈប្រទេសកម្ពុជានឹងកីឡាករ-កីឡាការិនីចំនួន ១៣ ប្រភេទចូលរួម។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹកម្ពុជា បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាក្នុងទឹកម្ពុជា ត្រៀមខ្លួនបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកចំនួន ៥ រូប ចូលរួមការប្រកួត “The 20th Asian Games Aichi-Nagoya 2026” ឆ្នាំនេះរួមមាន កញ្ញា ហែម ថុនវិទីនី ជាគ្រូបង្វឹក កីឡាករជម្រើសជាតិ កូសុងដឹ ឡាប៉ារ៉ង់ អង់ត្វា័ន ម៉ាតាំងក្លូន កីឡាករ វ៉ាន់អូស្ទិន ពិទ័រសុខខា កីឡាករ សុខ ឥស្សរៈ និងកីឡាការិនី សាក់ប៊ុន ហាលីរ៉ូស ។

ដូច្នេះគ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំង ៥ នាក់លើប្រភេទកីឡាហែលទឹក នឹងទៅចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡាអាស៊ី លើកទី ២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០ ២៦ នៅប្រទេសជប៉ុន ខណៈកីឡាករ-កីឡាការិនីមកពី ៤៥ ប្រទេសចូលរួមប្រកួតប្រជែងដណ្តើមមេដាយ ៕
ដោយ៖លី ភីលីព

Most Popular

To Top