ភ្នំពេញ៖គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទ្រីយ៉ាត្លុង ចំនួន ៣ រូបរបស់សហព័ន្ធកីឡា ទ្រីយ៉ាត្លុងកម្ពុជាត្រៀមខ្លួនចេញដំណើរចូលរួមព្រឹតិ្តការណ៍ ការប្រកួតកីឡាអាស៊ី លើកទី ២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទូទាំងខេត្តអៃឈី និងរដ្ឋធានីណាហ្គោយ៉ា ប្រទេសជប៉ុន ខណៈប្រទេសកម្ពុជានឹងកីឡាករ-កីឡាការិនីចំនួន ១៣ ប្រភេទចូលរួម។

លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ត្រៀមខ្លួនបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីទ្រីយ៉ាត្លុងចំនួន ៣ រូប ចូលរួមការប្រកួត “The 20th Asian Games Aichi-Nagoya 2026” ឆ្នាំនេះរួមមាន លោក HUGO ZACHARIE THOMAS PELLERTIRE ជាគ្រូបង្វឹក និងកីឡាការិនី ម៉ាហ្គត មរតក ហ្គារ៉ាប៊ីឌៀន កីឡាការិនី ឡាប្លាណេតា កាឡាទេវីម៉ារាជិនីម៉ារី ។

អគ្គលេខាធិការសហព័ន្ធ កីឡាទ្រីយ៉ាត្លុងកម្ពុជា បានបន្តថា កីឡាការិនីទំាង ២ រូបប្រកួតលើវិញ្ញាសាទ្រីយ៉ាត្លុងរួម នាហែលទឹកចម្ងាយ ៧៥០ ម៉ែត្រ ជិះកង់ ចម្ងាយ ២០ គីឡូម៉ែត្រ និង រត់ ចម្ងាយ ៥ គីឡូម៉ែត្រ។ ដូច្នេះគ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំង ៣ នាក់ចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡាអាស៊ី លើកទី ២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០ ២៦ នៅប្រទេសជប៉ុន ខណៈកីឡាករ-កីឡាការិនីមកពី ៤៥ ប្រទេសចូលរួមប្រកួតប្រជែងដណ្តើមមេដាយ ៕
ដោយ៖លី ភីលីព



