កីឡា

Celtic ទិញបានខ្សែប្រយុទ្ធស្លាបឆ្នើមម្នាក់ របស់អេហ្ស៊ីបតម្លៃខ្លួន ត្រឹមតែ៩លានផោន

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបហូឡង់ Celtic បានប្រកាសជាផ្លូវការ ក្នុងការបញ្ចប់កុងត្រា កីឡាករ Haissem Hassan ក្រោយការចរចាគ្នាជាច្រើនដងជាមួយនឹង ក្លឹបអេស្បាញ Rea Oviedo។

ប្រភពដដែលជឿជាក់ថា ខ្សែប្រយុទ្ធស្លាបជនជាតិ អេហ្ស៊ីបនេះនឹងចូលរួម Celtic ជាមួយនឹងកុងត្រារយៈពេល៤ឆ្នាំ ជាមួយនឹងតម្លៃខ្លួន៩លានផោន។

Hassanបានធ្វើដំណើរទៅដល់ទីក្រុងឡុង ដើម្បីបញ្ចប់កិច្ចព្រមព្រៀងទាំងឡាយហើយ នឹងត្រូវធ្វើតេស្តសុខភាព នៅពេលរួចរាល់ផងដែរ។

រំលឹកដែរថាខ្សែប្រយុទ្ធរូបនេះ បានចូលរួមជាមួយនឹង Real Oviedo អស់រយៈពេល៦ឆ្នាំមក ហើយហើយបច្ចុប្បន្នមានវ័យទើបតែ២៤ឆ្នាំនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top