កីឡា

Romero ត្រៀមខ្លួនចាកចេញពី AT Madrid ក្នុងតម្លៃខ្លួនជាង៣៤លានផោន

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបមាន់ខ្នាយមាស Spurs បានឈានទៅដល់ការព្រមព្រៀងគ្នាក្នុងការអនុញ្ញាតិឲ្យប្រធានក្រុម Cristian Romero
ចាកចេញទៅចូលរួមក្លឹបនៅអេស្បាញ AT Madrid។

ប្រភពដដែលជឿជាក់ថាការព្រមព្រៀងគ្នា បានធ្វើរួចទៅហើយជាមួយនឹងតម្លៃខ្លួន ប្រមាណជា៣៤,២លានផោនដើម្បីអាចផ្ទេរកីឡាករខ្សែ ការពារដ៏មានបទពិសោធរូបនេះ។

បន្ថែមពីលើតម្លៃខ្លួននេះ Spurs ក៏អាចធានាបាននូវកញ្ចប់ ចំណែកមួយផ្សេងទៀតប្រសិនបើ AT Madrid នឹងត្រូវលក់កីឡាកររូបនេះចេញនា ពេលខាងមុខ។តាមកិច្ច
ព្រមព្រៀង Spursក៏នឹងទទួលបាន១៥ ភាគរយនៃតម្លៃខ្លួន Romero ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top