The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Julian Alvarez បានអវត្តមានជាមួយនឹង ការប្រកួតបើករដូវកាលដំបូងទាំងនៅកៅអីបម្រុង តែម្តង ប៉ះនឹងក្រុម Malaga កាលពីថ្ងៃពុធគួរឲ្យភ្ញាក់ផ្អើល ប៉ុន្តែគ្រូបង្វឹកលោក Diego Simeone បានចេញមកពន្យល់ភ្លាមៗផងក្រោយការប្រកួតបញ្ចប់។
ការបាត់ខ្លួនកីឡាករទាំងដែលកំពុងមានព័ត៌មានថា Alvarez នឹងអាចទៅចូលរួមក្លឹប Barcelona នេះបានបង្កឲ្យមានការព្រួយបារម្ភពី សំណាក់ក្រុមអ្នកគាំទ្ររបស់ក្លឹប AT Madrid យ៉ាងខ្លាំង
ទាំងដែលកន្លងមកលោក Simeone បានអះអាងថាកីឡាករនឹងមិនចាកចេញពីក្លឹបក្តី។
លោកគ្រូបង្វឹអាហ្សង់ទីនរូបនេះ ពន្យល់ថាកីឡាករ Alvarez គឺជាកីឡាករពិសេសជាងគេ ។ គាត់ត្រូវការហ្វឹកហាត់ខ្លាំងជាងគេ។ដូច្នេះយើងត្រូវកសាងក្រុមមួយដែលគាំទ្រគាត់ពេញទំហឹងនៅពេលដែលគាត់បង្ហាញខ្លួន លេងដូច្នេះបច្ចុប្បន្នវាគឺជាផ្នែកមួយ នៃការខិតខំកសាងកម្លាំង បែបនេះសម្រាប់គាត់៕
ប្រែសម្រួល៖ស៊ុនលី
