កីឡា

Newcastle ព្រមព្រៀងជាពាក្យសំដី ជាមួយនឹងកីឡាករ Nico Gonzalez ក្នុងតម្លៃខ្លួន៥០លានផោន

យោងតាមការចេញផ្សាយ របស់ The GOal បានឲ្យដឹងថាក្លឹប Newcastle បានកំពុងតែធ្វើការព្យាយាម ក្នុងការបញ្ចប់កុងត្រាថ្មីមួយដើម្បីនាំយកកីឡាករ Nico Gonzalez មករួមក្លឹប។

កីឡាករវ័យ២៤ឆ្នាំដែលកំពុងលេងឲ្យក្លឹប Man City រូបនេះក៏បានបង្ហាញភ្លើងខៀវក្នុងការមកចូលរួមទឹកដី St James’Park ផងដែរដោយក្នុងនោះគេជឿជាក់ថា កុងត្រាជាពាក្យសំដីបាន ធ្វើឡើងហើយរវាងក្លឹប និងកីឡាករជាមួយនឹងតម្លៃខ្លួន ប្រមាណជា៥០លានផោន។

គួរឲ្យដឹងដែរថា Gonzalez ទើបបានមកចូលរួម ក្លឹប Man City កាលពីឆ្នាំទៅប៉ុន្តែបានបង្ហាញខ្លួន ត្រឹមតែ៥៩ដងហើយជឿជាក់ថានឹងមិនស្ថិតនៅក្នុងផែនការថ្មីរបស់ក្រុមសម្រាប់រដូវកាលនេះឡើយក្រោយការដឹកនាំរបស់លោក Enzo Maresca៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top