ព័ត៌មានជាតិ

អបអរសាទរ ពិធីបុណ្យសែនព្រះខែ នៅណាហ្គាវើលដ៍

ភ្នំពេញ ៖ ពិធីបុណ្យសែនព្រះខែក្នុងឆ្នាំនេះ ណាហ្គាវើលដ៍ សូមគោរពអញ្ជើញអតិថិជនទាំងអស់ មកចូលរួម​អប​អរសាទរពិធីបុណ្យប្រពៃណី ទទួលទានម្ហូបសុភមង្គលជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ និងទទួលបទពិសោធន៍ បែបវប្បធម៌ក្នុងពេលតែមួយ។ ចាប់ពីថ្ងៃទី១ ដល់ ២៧ ខែកញ្ញា ឆ្នាំ២០២៦ ណាហ្គាវើលដ៍ នឹងត្រូវធ្វើការតុបតែងលម្អយ៉ាងទាក់ទាញ ដែលនឹងធ្វើឱ្យបរិយាកាសក្នុងឱកាសនេះកាន់តែមានភាពសប្បាយរីករាយ។

នំសែនព្រះខែគុណភាពខ្ពស់ច្នៃផ្ទាល់ដៃ ដោយក្រុមមេចុងភៅដ៏ចំណានប្រចាំណាហ្គាវើលដ៍ ។ មានជម្រើសស្នូលគ្រាប់ឈូក ជាមួយគីមបួយ ស្នូលគ្រាប់ឈូកជាមួយស្រារ៉ាំ និងទំពាំងបាយជូរក្រៀម និងស្នូលបែបក្លាស៊ីកជាច្រើនទៀត។

អ្វីដែលពិសេស គឺណាហ្គាវើលដ៍មានលក់នំសែនព្រះខែរសជាតិសម្បូរបែបច្នៃផ្ទាល់ដៃដោយក្រុមមេចុងភៅដ៏ចំណាន។ រសជាតិថ្មីសម្រាប់ឆ្នាំនេះ គឺស្នូលគ្រាប់ឈូកជាមួយគីមបួយផ្តល់រសជាតិជូរអែមល្មមដែលលោកអ្នកមិនគួររំលង។ សម្រាប់ស្នូលគ្រាប់ឈូកជាមួយស្រារ៉ាំ និងទំពាំងបាយជូរក្រៀម ផ្តល់នូវរសជាតិឈ្ងុយឆ្ងាញ់ប្លែកមាត់ មានជម្រើសស្នូលធម្មតា និងស្នូលស៊ុតពីរ ចំណែកស្នូលគ្រាប់ស្វាយចន្ទីជាមួយគ្រាប់ធញ្ញជាតិ គឺជាស្នូលបែបប្រពៃណីខ្មែរ ដ៏ពេញនិយមក្នុងចំណោមអតិថិជនទូទៅ ។ នំសែនព្រះខែដ៏ឈ្ងុយឆ្ងាញ់ជាប់ចិត្តទាំងនេះ ត្រូវបានរៀបចំនៅក្នុងប្រអប់ កាដូដ៏ប្រណីតដែលមានតម្លៃចាប់ពី ៤០.០០០៛ ក្នុងមួយដុំ ឬ ១៨០.០០០៛ ក្នុងមួយប្រអប់ដែលមាននំ ៤ ដុំ។ សូមអញ្ជើញជាវនៅភោជនីយដ្ឋាន Hall of Golden Chimes, Fortune Palace, Lobby Lounge និង Food Pavilion ។

រីករាយជាមួយការទទួលទានម្ហូបឈុតសុភមង្គលជុំគ្នានៅភោជនីយដ្ឋានប្រណីត Hall of Golden Chimes និង Fortune Palace

សម្រាប់ការទទួលទានជុំគ្នា អតិថិជនអាចជ្រើសរើសម្ហូបឈុតសុភមង្គលនៅភោជនីយដ្ឋាន Hall of Golden Chimes និង Fortune Palace ដែលមានតម្លៃ ២.១១២.០០០៛ និង ២.០០០.០០០៛។ Hall of Golden Chimes មានម្ហូបរសជាតិដើមបែបចិនកាតាំងដូចជា ឈ្លើងសមុទ្រខ សាច់ជ្រូក និងផ្សិតជាមួយទឹកជ្រលក់ប៉ាវហ៊ឺ សាច់គោអាម៉េរិកបន្ទះអាំងជាមួយខាត់ណា និងទឹកជ្រលក់អ៊ិចអូ និងបង្គាឆាជាមួយខ្ទឹមសបែបហុងកុង។ ចំណែកភោជនីយដ្ឋាន Fortune Palace មានជម្រើសម្ហូបចិន បែបម៉ាឡេស៊ីដូចជា ត្រីទឹកកកចំហុយក្នុងទឹកជ្រលក់ញ៉នញ៉ា ក្តាមស្នូកទន់ឆា ជាមួយទឹកជ្រលក់វ៉ាសាប៊ិម៉ាយ៉ូណែស និងទឹកជ្រលក់សាល់សាស្វាយ និងមាន់ស្រែចំហុយ ។ ឈុតម្ហូបទាំងពីរនេះ ត្រូវបានច្នៃយ៉ាងផ្ចិតផ្ចង់ សម្រាប់ការជួបជុំគ្រួសារ ជំនួបបែបធុរកិច្ច និងការជួបជុំផ្សេងៗដើម្បីអបអរសាទរពិធីបុណ្យសែនព្រះខែ ។

សូមអញ្ជើញទៅកម្សាន្ត និងផ្តិតយករូបភាពនៃការតុបតែងលម្អជាមួយចង្កៀងគោម ផ្កាឈូក និងតុក្កតារូបទន្សាយដ៏ស្រស់ស្អាត។

បន្ថែមពីនេះ ការសម្តែងសិល្បៈអបអរពិធីបុណ្យសែនព្រះខែ ក៏មានផ្តល់ជូននៅរៀងរាល់ថ្ងៃសុក្រដល់ថ្ងៃអាទិត្យពីថ្ងៃទី៤ រហូតដល់ថ្ងៃទី២៧ ខែកញ្ញា នៅវេលាម៉ោង ៧:៣០ យប់នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១។ ការសម្តែងក្បាច់រាំក្នុងឈុតបុរាណចិនជាមួយនឹងការសម្តែងពិណបុរាណ នឹងធ្វើឲ្យបរិយា​កាសនៃពិធីបុណ្យសែនព្រះខែ កាន់តែមានភាពរស់រវើកខណៈការតុបតែងលម្អយ៉ាងប្រណីតនៅក្នុងអគារ ផ្តល់ឱកាសឱ្យអតិថិជនអាចផ្តិតយករូបភាព យ៉ាងស្រស់ស្អាត និងបង្កើតអនុស្សាវរីយ៍ដ៏រីករាយ។
 
សម្រាប់អតិថិជនដែលចង់ទទួលបានអារម្មណ៍ស្រស់ស្រាយក្នុងឱកាសពិធីបុណ្យសែនព្រះខែ សូមទទួលយកកញ្ចប់សេវាកម្មម៉ាស្សាបាតជើងរយៈពេល ១២០ នាទីនៅមណ្ឌលស្ប៉ា The Spa at NagaWorld និង The Elixir of Life តម្លៃ ៣៩២.០០០រៀល ប៉ុណ្ណោះដែលមានការត្រាំជើងជាមួយអំបិលសមុទ្រ ស្ក្រាប់ដោយប្រើខ្ញីធម្មជាតិ ម៉ាស្សាដោយគ្រីមរុក្ខជាតិ និងការថែទាំលាបក្រចកយ៉ាងស្អាតឥតខ្ចោះ។
 
មិនថាការជាវនំសែនព្រះខែដើម្បីចែករំលែក ការជួបជុំទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ ឬការទស្សនាការសម្តែងសិល្បៈវប្បធម៌ដ៏រស់រវើកនោះទេ ណាហ្គាវើលដ៍ នឹងផ្តល់ជូននូវបទពិសោធន៍ និងអនុស្សាវរីយ៍ល្អៗដែលមិនអាចបំភ្លេចបាន។
 
សម្រាប់ព័ត៌មានបន្ថែម ឬការកក់ទុកជាមុន សូមចូលទៅកាន់ www.nagaworld.com ទូរសព្ទទៅកាន់លេខ +៨៥៥ ២៣ ២៦៣ ០៣១ ឬតាមដានណាហ្គាវើលដ៍នៅលើបណ្តាញសង្គម៕

Most Popular

To Top