កីឡា

កម្ពុជានឹងបញ្ជូនក្រុមកីឡា ៩ ប្រភេទកីឡាចូលរួមការ ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ នៅម៉ាឡេស៊ីចុងឆ្នាំនេះ

ភ្នំពេញ៖កម្ពុជាត្រៀមខ្លួនបញ្ជូនប្រតិភូ ក្រុមសិល្បៈ និងក្រុមកីឡាករ-កីឡាការិនីជាសិស្ស-និស្សិតចំនួន ៨ ប្រភេទកីឡាសរុបជិត ១១៩ នាក់ចូលរួមការ ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ (The 22 ASEAN University Games) ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១០-១៩ ខែធ្នូ ឆ្នាំ២០២៦ នៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ខណៈកម្ពុជាត្រៀមបញ្ជូនក្រុមប្រតិភូ អត្តពលិក សិល្បករ សិល្បការិនីចូលរួមប្រកួត និងសម្តែងបង្ហាញសិល្បៈវប្បធម៌ ក្នុងពិធីទទួលទង់បន្តវេនឆ្ពោះមកធ្វើម្ចាស់ផ្ទះ នៅកម្ពុជា នាឆ្នាំ២០២៨ខាងមុខ។

ការប្រកួតកីឡាសាកលវិទ្យាល័យ អាស៊ានលើកទី២២ (The 22 ASEAN University Games) ឆ្នាំ២០២៦ នៅម៉ាឡេស៊ី គ្រោងនឹងប្រព្រឹត្តិទៅដែលនឹងព្រឹត្តិទៅចាប់ពីថ្ងៃ១០ រហូតដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នឈ២០២៦ ។ បច្ចុប្បន្នកម្ពុជាកំពុងត្រៀមកីឡាករ-កីឡាការិនី ៩ ប្រភេទកីឡាចូលរួមប្រកួត រួមមានកីឡាអត្តពលកម្ម កីឡាវាយសី កីឡាការ៉ាតេ កីឡាបញ្ចាស៊ីឡាត់ កីឡាប៉េតង់ កីឡាហែលទឹក កីឡាវាយកូនឃ្លីលើតុ កីឡាតេក្វាន់ដូ WT និងកីឡាបាល់ទះ សុទ្ធសឹងកីឡាមានសក្តានុពល ដែលសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាសហការជាមួយសហព័ន្ធកីឡាជាតិពាក់ព័ន្ធ ។

ការចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ីនេះ គឺជាការប្រកួតចុងក្រោយរបស់កម្ពុជា ដោយត្រូវចូលរួមពិធីទទួលទង់បន្តវេនឆ្ពោះមកធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ នាឆ្នាំ២០២៨ខាងមុខ។ មានន័យថា យើងត្រៀមបញ្ជូនប្រតិភូ អត្តពលិក សិល្បករ សិល្បការិនីចូលរួមប្រកួត និងសម្តែងក្នុងពិធីទទួលទង់បន្តវេនពីម្ចាស់ផ្ទះម៉ាឡេស៊ី ឆ្នាំ២០២៦ ឆ្ពោះមកកម្ពុជា នាឆ្នាំ២០២៨ ដោយយើងត្រូវរៀបចំផែនការមេ សម្រាប់ការអនុវត្តសិទ្ធិធ្វើម្ចាស់ផ្ទះបន្តវេន ឆ្នាំ២០២៨តែម្តង ដូចកាលពីកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣កន្លងទៅដែរ។

រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រសួងអប់រំ យុវជន និងកីឡាទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ដែលមាន១១ប្រទេសចូលរួម។ ក្នុងនោះក៏កម្ពុជា បានកំណត់នូវការត្រៀមប្រភេទកីឡាមួយចំនួនចំបាច់ និងសក្តានុពលផងដែរ ដែលកម្ពុជាគ្រោង នឹងត្រៀមប្រភេទកីឡាក្នុងរង្វង់ ១៥ ទៅ ១៨ប្រភេទកីឡា ៕
ដោយ៖លី ភីលីព

Most Popular

To Top