សិល្បៈ និង កម្សាន្ត

ការប្រគំតន្ត្រីរបស់ Kanye West នៅរុស្ស៊ី ត្រូវបានលុបចោលទាំងស្រុង ក្រោយផ្ទុះរឿងចម្រូងចម្រាស រើសអើងសាសនា និងសម្ពាធនយោបាយ

​បរទេស៖ កំពូលតារាចម្រៀងរ៉េប Kanye “Ye” West ត្រូវបានលុបចោលការប្រគំតន្ត្រីលក់សំបុត្រអស់ (Sold-out) របស់ខ្លួននៅប្រទេសរុស្ស៊ី ដែលគ្រោងនឹងធ្វើឡើងនៅចុងសប្តាហ៍ក្រោយ ។ ការសម្រេចចិត្តនេះបានកើតឡើង បន្ទាប់ពីមានការជជែកដេញដោលជាច្រើនសប្តាហ៍ រវាងអ្នករៀបចំព្រឹត្តិការណ៍ និងកីឡដ្ឋាននៅទីក្រុង Saint Petersburg ស្របពេលដែលក្រសួងការបរទេស និងអ្នកនយោបាយរុស្ស៊ី បានចេញមុខរិះគន់ប្រវត្តិនៃការលើកឡើងប្រឆាំង នឹងជនជាតិជ្វីហ្វ (Antisemitism) របស់តារារូបនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន The Hollywood Reporter ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។

​ក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ Say Agency ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ បានប្រកាសនៅលើបណ្តាញ Telegram កាលពីថ្ងៃព្រហស្បតិ៍ថា ការប្រគំតន្ត្រីដែលគ្រោងធ្វើឡើងនៅកីឡដ្ឋាន Gazprom Arena ក្នុងទីក្រុង Saint Petersburg នៅថ្ងៃទី១០ និងទី១១ ខែតុលា នឹងមិនដំណើរការនោះទេ។ ក្រុមហ៊ុននេះក៏មិនបានបញ្ជាក់ពីគម្រោងលើកពេលទៅថ្ងៃណាផ្សេងនោះដែរ។

​ក្រុមហ៊ុន Say Agency បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា “មិត្តភក្តិទាំងអស់គ្នា យើងសូមសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅក្នុងការជម្រាបជូនថា ការប្រគំតន្ត្រីរបស់ Ye នៅ St. Petersburg តាមកាលវិភាគដែលបានកំណត់ នឹងមិនអាចប្រព្រឹត្តទៅបានឡើយ។ នៅក្នុងពេលឆាប់ៗខាងមុខនេះ យើងនឹងចេញសេចក្តីថ្លែងការណ៍ផ្លូវការទាក់ទងនឹងស្ថានភាពនៃគម្រោង និងផែនការនាពេលអនាគត។ Say Agency សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នា ដែលបាននៅក្បែរយើងកាលពីមួយខែ និងកន្លះកន្លងមកនេះ។”

​កាលពីដំបូងឡើយ ខាងកីឡដ្ឋាន Gazprom Arena បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ដោយបានហៅលោក West ថាជា “សិល្បករតន្ត្រីដែលមានឥទ្ធិពលបំផុតក្នុងសម័យកាលរបស់យើង”។ ប៉ុន្តែ ជំហរនេះបានប្រែប្រួលភ្លាមៗនៅក្នុងខែសីហា បន្ទាប់ពីសំបុត្រទាំងពីររាត្រីត្រូវបានលក់ដាច់អស់ ដោយខាងកីឡដ្ឋានបានប្រកាសថាមិនទាន់មានការចុះកិច្ចសន្យាណាមួយត្រូវបានចុះហត្ថលេខានៅឡើយទេ ហើយថ្នាក់គ្រប់គ្រងកីឡដ្ឋានក៏មិនបានទទួលខុសត្រូវលើការកក់នោះដែរ។

​លើសពីនេះ ព្រឹត្តិការណ៍ប្រគំតន្ត្រីនេះបានក្លាយជាប្រធានបទើ
ក្រសួងការបរទេសរុស្ស៊ី អ្នកកនាំពាក្យលោកស្រី Maria Zakharova បានចាត់ទុកជាសាធារណៈថា ការរៀបចំការប្រគំតន្ត្រីនេះគឺ “មិនអាចទទួលយកបានឡើយ” ដោយលើកឡើងពីសម្តីពីអតីតកាលរបស់ West ដែលបានសរសើរលើកតម្កើង Adolf Hitler។

​ការលុបចោលការប្រគំតន្ត្រីនៅ St. Petersburg គឺជាការខកខានចុងក្រោយបង្អស់នៃដំណើរបំពេញទស្សនកិច្ចតន្ត្រីឆ្នាំ២០២៦ របស់ West។ អាល់ប៊ុមវិលត្រឡប់របស់លោកដែលមានចំណងជើងថា Bully ត្រូវបានចេញផ្សាយកាលពីខែមីនា បន្ទាប់ពីជីវិតផ្ទាល់ខ្លួន និងអាជីពរបស់លោកបានធ្លាក់ចុះក្នុងភាពវឹកវរជាច្រើនឆ្នាំ។

​កាលពីឆ្នាំ២០២១ លោក និងអតីតភរិយា Kim Kardashian បានដាក់ពាក្យលែងលះ។ បន្ទាប់មក នៅចុងឆ្នាំ២០២២ ការបង្ហោះសារប្រឆាំងជនជាតិជ្វីហ្វជាបន្តបន្ទាប់នៅលើ Twitter (X) បានធ្វើឱ្យ West និងក្រុមហ៊ុន Yeezy បាត់បង់ដៃគូពាណិជ្ជកម្ម និងកិច្ចសន្យាឧបត្ថម្ភខ្នាតធំៗជាច្រើន រួមមាន Vogue, Universal Music Group, CAA, Balenciaga, Gap និង Adidas។

​ទោះបីជាក្រោយមក លោក West បានចេញមុខសុំទោសជាបន្តបន្ទាប់ (រួមទាំងការចុះផ្សាយពាណិជ្ជកម្មសុំទោសនៅលើកាសែត The Wall Street Journal ក្នុងឆ្នាំ២០២៤) និងប្រកាសពីក្តីស្រឡាញ់ចំពោះជនជាតិជ្វីហ្វក៏ដោយ ក៏ប្រតិកម្មរបស់មហាជននៅតែមានភាពត្រជាក់ស្រេប។
ទោះជាយ៉ាងណា ដំណើរបំពេញទស្សនកិច្ចប្រគំតន្ត្រីរបស់លោកនៅសហរដ្ឋអាមេរិកនៅតែបន្តលក់សំបុត្រដាច់អស់ ខណៈដែលកាលវិភាគប្រគំតន្ត្រីជាច្រើនត្រូវបានប្រកាសទូទាំងទ្វីបអឺរ៉ុប និងតំបន់ផ្សេងទៀត៕

ប្រែសម្រួល៖ គីរី

Most Popular

To Top