ភ្នំពេញ ៖ សហព័ន្ធកីឡាហាប់គីដូកម្ពុជានាថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ បានធ្វើពិធី ដំឡើងខ្សែក្រវាត់ និងលិខតបញ្ជាក់ខ្សែក្រវាត់ខ្មៅដល់កីឡាករ-កីឡាការិនីកីឡាហាប់គីដូ ក្លឹបហាប់គីដូអូឡាំពិក ក្លឹបហាប់គីដូឥន្រ្ទីយ៍ សមាគមកីឡាហាប់គីដូក្រសួងមហាផ្ទៃ ក្លឹបម៉ាស្ទ័រសេងងក្លឹបធីណាហាប់គីដូ នៅសាលហ្វឹកហាត់ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា។

នាថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ បានធ្វើពិធី ដំឡើងខ្សែក្រវាត់ និងលិខតបញ្ជាក់ខ្សែក្រវាត់ខ្មៅ ដោយមានការអញ្ជើញចូលរួម ជាកិត្តិយសពីសណាក់លោក គួច ហុងចៀក ប្រធានស្ដីទីសហព័ន្ធខ្មែរកីឡាហាប់គីដូតំណាង ឧញ៉ា សៅ សេងហាក់ ប្រធាន សហព័ន្ធខ្មែរកីឡាហាប់គីដូ។

លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូ និងជាគ្រូបង្វឹកបាននិយាយថា ការខិតខំប្រឹងប្រែងហ្វឹកហាត់ របស់ក្រុមកីឡាករ-កីឡាការិនីដែលបានចូលរួមវគ្គបណ្តុះបណ្តាល បច្ចេកទេសកីឡាហាប់គីដូ នៃកម្រិតនីមួយៗបានបញ្ចប់ទៅតាមកាលកំណត់ ហើយសិស្សគុនឆ្លងកាត់ការ ហ្វឹកហាត់រយៈពេលជាច្រើនខែ ត្រូវប្រឡងដំឡើងខ្សែក្រវាត់ និងលិខតបញ្ជាក់ខ្សែក្រវាត់ខ្មៅដល់កីឡាករ-កីឡាការិនី។
លោក គង់ ចាន់ធីណា បានបន្តថា សកម្មភាពទំាងនេះ ជាផែនការ មេ របស់សហព័ន្ធ ដើម្បីសម្រួចទិសដៅអភិវឌ្ឍ វិស័យកីឡាហាប់គីដូ ឲ្យកាន់តែរីកចម្រើន បន្ថែមទៀត និង ជំរុញឲ្យវគ្គបណ្តុះបណ្តាល កីឡាករ-កីឡាការិនី ប្រភេទកីឡាហាប់គី ដូឲ្យខិតខំហ្វឹកហាត់បង្កើន បច្ចេកទេស ដើម្បីអភិវឌ្ឍសមត្ថភាព ឲ្យកាន់តែល្អប្រសើរ ក្នុងការទទួលបាន ឱកាសក្លាយជាគ្រូបង្គោល នាថ្ងៃអនាគត ។
លោកបានបន្ថែមថា សហព័ន្ធខ្វះការឧបត្ថម្ភ សម្រាប់រៀបចំការប្រកួតកីឡាហាប់គីដូជ្រើសរើស ជើងឯកប្រចាំឆ្នាំរបស់ខ្លួន រៀបចំវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹកសមត្ថភាព អាជ្ញាកណ្តាល និងចៅក្រម និងវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ក្នុងពង្រីកក្លិប តាមបណ្តាលខេត្តនានា ក្នុងប្រទេសកម្ពុជា ដោយសាតែសហព័ន្ធ មានតែជាង ១០ ក្លិបហើយ៕





