ភ្នំពេញ៖ ក្រុមហ៊ុនជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ អចនទ្រព្យដ៏ល្បីល្បាញមួយ នៅក្នុងប្រទេសកម្ពុជានឹងធ្វើកម្មវិធីបើកលក់ ទីតាំងថ្មីបន្ថែម ៣ គម្រោងព្រមគ្នាតែម្តង នៅថ្ងៃទី 29 កុម្ភៈ – 01 មីនា ឆ្នាំ 2020។ កម្មវិធីនេះធ្វើឡើងនៅក្នុងគម្រោង ផាក លែន ៥៩៨ ផ្ទាល់ដែលមានទីតាំងតាមបណ្តោយផ្លូវឯកឧត្តមជាសុផារ៉ា (ផ្លូវ ៥៩៨) ជាមួយប្រូម៉ូសិនពិសេស ចំណេញរហូតដល់ $80,000។
កម្មវិធីបើកលក់ទីតាំងថ្មី ៣ គម្រោងព្រមគ្នានេះ គឺសុទ្ធតែស្ថិតនៅលើទីតាំងសក្តានុពលខ្ពស់។ គម្រោងទីមួយគឺ ផាក លែន ៥៩៨ ដែលស្ថិតនៅតាមបណ្តោយផ្លូវឯកឧត្តមជាសុផារ៉ា (ផ្លូវ ៥៩៨)។ គម្រោងទីពីរគឺ លែនម៉ាក ២៧១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ២៧១ កែងនឹង ៣៧១។ គម្រោងទីបី គឺលែនម៉ាក 60M ស្ថិតនៅតាមបណ្តោយផ្លូវសម្តេចតេជោហ៊ុន សែន(ផ្លូវ ៦០ ម៉ែត្រ)។
ក្រៅពីកត្តាទីតាំង គម្រោងនីមួយៗរបស់ ជីប ម៉ុង លែន ក៏សុទ្ធតែមានផ្សារទំនើប, ក្លឹបហាត់ប្រាណ, អាងហែលទឹក, សួនច្បារ, ផ្លូវចេញចូលធំទូលាយ, និង ផ្លូវខ្វាត់ខ្វែងទៀតផង។ លើសពីនេះលំនៅឋាននីមួយៗត្រូវបានរចនាឡើងយ៉ាងល្អប្រណិត បែបទាន់សម័យ ជាមួយនឹងគុណភាពខ្ពស់ គង់វង្សយូរអង្វែង ស័ក្តិសមសម្រាប់ទាំងការរស់នៅ និង ធ្វើអាជីវកម្ម។
ដូច្នេះអតិថិជនទាំងអស់អាចមកចូលរួមសាកសួរព័ត៌មានបន្ថែម ទស្សនាផ្ទះគំរូ និង ទទួលយកការផ្តល់ជូនដ៏ពិសេសនេះនៅថ្ងៃកម្មវិធីផ្ទាល់។ សូមប្រញាប់រួសរាន់ឡើង ព្រោះការផ្តល់ជូនដ៏ពិសេសនេះមានពេលកំណត់។ សម្រាប់ព័ត៌មានបន្ថែម 061 997 888 ឬ https://www.facebook.com/chipmongland/ ។