កីឡា

Lamine Yamal បំបែកកំណត់ត្រា Mbappé ខណៈ Raphinha វ៉ាដាច់ Rivaldo ក្នុងក្របខណ្ឌ Champions League

បរទេស៖ ផ្អែកតាមសេចក្តីរាយការណ៍របស់ ESPN ដែលផ្តោតលើស្ថិតិនៃការប្រកួតពានរង្វាន់ UEFA Champions League រដូវកាល ២០២៦-២៧ បានបង្ហាញពីកំណត់ត្រាប្រវត្តិសាស្ត្រជាច្រើន ដែលត្រូវបានបង្កើតឡើងដោយកីឡាករ និងក្លិបនៅទូទាំងទ្វីបអឺរ៉ុប។ ខាងក្រោមនេះ គឺជាខ្លឹមសារលម្អិតនៃព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើង Lamine Yamal បំបែកកំណត់ត្រារបស់ Kylian Mbappé  ។ ​ខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal របស់ក្លិបអ្នកមានបុណ្យ FC Barcelona  បានបន្តសាងភាពអស្ចារ្យ ដោយក្លាយជាកីឡាករអាយុក្រោម ២០ឆ្នាំ ដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ UEFA Champions League។ ជាមួយនឹងគ្រាប់បាល់ទី១៤ របស់គេ…

បរទេស៖ ផ្អែកតាមសេចក្តីរាយការណ៍របស់ ESPN ដែលផ្តោតលើស្ថិតិនៃការប្រកួតពានរង្វាន់ UEFA Champions League រដូវកាល ២០២៦-២៧ បានបង្ហាញពីកំណត់ត្រាប្រវត្តិសាស្ត្រជាច្រើន ដែលត្រូវបានបង្កើតឡើងដោយកីឡាករ និងក្លិបនៅទូទាំងទ្វីបអឺរ៉ុប។ ខាងក្រោមនេះ គឺជាខ្លឹមសារលម្អិតនៃព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើង Lamine Yamal បំបែកកំណត់ត្រារបស់ Kylian Mbappé  ។

​ខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal របស់ក្លិបអ្នកមានបុណ្យ FC Barcelona  បានបន្តសាងភាពអស្ចារ្យ ដោយក្លាយជាកីឡាករអាយុក្រោម ២០ឆ្នាំ ដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ UEFA Champions League។ ជាមួយនឹងគ្រាប់បាល់ទី១៤ របស់គេ យុវជនឆ្នើមរូបនេះបានវ៉ាដាច់កំណត់ត្រាចាស់របស់ខ្សែប្រយុទ្ធ Kylian Mbappé  ដែលធ្លាប់ធ្វើបាន ១៣គ្រាប់ មុនឈានចូលវ័យ ២០ឆ្នាំ។
សមិទ្ធផលនេះ បានធ្វើឱ្យ Yamal ឈរនៅកំពូលតារាង នាំមុខកីឡាករល្បីៗផ្សេងទៀតដូចជា Erling Haaland (១០គ្រាប់) ព្រមទាំង Jude Bellingham និង Karim Benzema ជាដើម។

ទន្ទឹមនឹងនេះ មិត្តរួមក្រុមរបស់ Yamal គឺខ្សែប្រយុទ្ធស្លាប Raphinha  ក៏បានសរសេរឈ្មោះចូលក្នុងប្រវត្តិសាស្ត្ររបស់ក្លិបផងដែរ។ បន្ទាប់ពីស៊ុតបញ្ចូលទីបាន ២គ្រាប់ ក្នុងការប្រកួតដែល Barcelona យកឈ្នះ Aston Villa ៣-០ កាលពីពេលថ្មីៗនេះ Raphinha បានបង្កើនចំនួនគ្រាប់បាល់សរុបរបស់ខ្លួនដល់ ២៣គ្រាប់ ក្នុងពានរង្វាន់ Champions League សម្រាប់ក្លិបកាតាឡាន់មួយនេះ។

​តួលេខនេះ បានជួយឱ្យគេវ៉ាដាច់វីរបុរសសញ្ជាតិប្រេស៊ីលដូចគ្នាគឺលោក Rivaldo (២២គ្រាប់) និងកីឡាករ Neymar (២១គ្រាប់) ដើម្បីក្លាយជាកីឡាករប្រេស៊ីលដែលស៊ុតបញ្ចូលទីច្រើនជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រក្របខណ្ឌអឺរ៉ុប ឱ្យក្លិប FC Barcelona។ បច្ចុប្បន្ន Raphinha ឈរនៅចំណាត់ថ្នាក់លេខ៣ ស្មើជាមួយ Robert Lewandowski ក្នុងនាមជាអ្នករកគ្រាប់បាល់ច្រើនជាងគេប្រចាំក្លិប ដោយតាមពីក្រោយតែ Luis Suárez 🇺🇾 (២៥គ្រាប់) និងស្ដេចបាល់ទាត់ Lionel Messi  (១២០គ្រាប់) ប៉ុណ្ណោះ។

ក្រៅពីកំណត់ត្រាឯកត្តជន អត្ថបទក៏បានរំលេចពីការបង្កើតសមិទ្ធផល និងកំណត់ត្រាថ្មីៗជាច្រើនទៀត ពីសំណាក់ក្លិបយក្សនៅអឺរ៉ុបដូចជា Paris Saint-Germain , ស្តេចស Real Madrid  (ដែលទើបតែយកឈ្នះ AEK Athens ៣-២) ព្រមទាំងក្លិបចំណូលថ្មី Como  នៅក្នុងយុទ្ធនាការ UEFA Champions League រដូវកាល ២០២៦-២៧ នេះផងដែរ។ កំណត់ត្រាលម្អិតរបស់ក្លិបទាំងនេះ គឺជាផ្នែកមួយនៃបច្ចុប្បន្នភាពស្ថិតិទូទៅប្រចាំសប្តាហ៍ ដែលបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក។

ប្រែសម្រួល៖ គីរី

Most Popular

To Top