បរទេស៖ ខ្សែបម្រើឆ្នើម Frenkie de Jong បានត្រឡប់មកចូលរួមជាមួយក្រុមជម្រើសជាតិហូឡង់វិញជាលើកដំបូង ចាប់តាំងពីព្រឹត្តិការណ៍ World Cup មក បន្ទាប់ពីមានឈ្មោះកាលពីថ្ងៃសុក្រ ក្នុងចំណោមកីឡាករទាំង ២៥រូប សម្រាប់ការប្រកួតពានរង្វាន់ Nations League ទល់នឹងក្រុមជម្រើសជាតិក្រិក និងអាល្លឺម៉ង់ ក្នុងខែនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNAថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
កីឡាករ De Jong មានបញ្ហារបួសមិនអាចចូលរួមការប្រកួត ៤លើកដំបូងក្នុងពូល A2 (Group A2) កាលពីខែកញ្ញា និងខែតុលា ដែលពេលនោះក្រុមហូឡង់រកបាន ៨ពិន្ទុ ឈរនៅកំពូលតារាងស្មើពិន្ទុជាមួយក្រិក និងនាំមុខអាល្លឺម៉ង់ចំនួន ៣ពិន្ទុ។
ខ្សែការពារឆ្វេងរបស់ក្លឹប Aston Villa កីឡាករ Ian Maatsen ក៏ត្រូវបានជ្រើសរើសដោយគ្រូបង្វឹកថ្មីលោក Xavi Hernandez ផងដែរ ហើយរូបគេអាចនឹងបន្ថែមចំនួននៃការចូលលេងឱ្យជម្រើសជាតិរបស់ខ្លួន បន្ទាប់ពីបង្ហាញខ្លួនបានតែមួយលើកគត់កាលពីខែមីនា ឆ្នាំ២០២៥។
ប្រែសម្រួល៖ គីរី
