កីឡា

ក្រសួងសេដ្ឋកិច្ច គ្រងតំណែងជើងឯក ខណៈខេត្តព្រះសីហនុ ជើងឯករង លើប្រភេទកីឡាការ៉ាតេ នៃការប្រកួតកីឡាជាតិលើកទី ៥

ភ្នំពេញ៖ក្រសួង សេដ្ឋកិច្ច និងហិរញវត្ថុបានគ្រងតំណែងជើងឯក ខណៈគ្រងតំណែងជើងឯក បន្ទាប់ពីក្រុមទំាង ២ ដណ្តើមបានមេដាយច្រើនជាងគេ លើប្រភេទកីឡាការ៉ាតេ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី ៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដែលប្រព្រឹត្តិចាប់ថ្ងៃទី៥ ដល់ថ្ងៃទី ៨ ខែវិច្ចិកា ឆ្នាំ២០២៦ នៅសាលហ្វឹកហាត់សហព័ន្ធកីឡាការ៉ាតេកម្ពុជាក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា និងសហព័ន្ធកីឡាការ៉ាតេកម្ពុជា។

នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ មជ្ឈមណ្ឌលជាតិហ្វឹកហាត់កីឡាការ៉ាតេ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក អ៊ឹម សិទ្ធិរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយ ផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង និងហិរញ្ញវត្ថុ និងជាអនុប្រធានសហព័ន្ធកីឡាការ៉ាតេ កម្ពុជា តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ជាអធិបតីពិធីបិទ ប្រភេទកីឡាការ៉ាតេ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី ៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦។

ក្រសួង សេដ្ឋកិច្ច និងហិរញវត្ថុ គ្រងតំណែងជើងឯក ដណ្តើមបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ខេត្តព្រះសីហនុ ដណ្តើមបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៥ គ្រឿង និងក្រសួងការពារជាតិ ដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង។

ចំណែក ក្រសួង មហាផ្ទៃ ដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ខេត្តកណ្តាល ដណ្តើមបានមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង និងខេត្តកំពត់ដណ្តើមបានមេដាយប្រាក់ ១ គ្រឿង។

ព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៥ ឆ្នាំ២០២៦ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកីឡាការ៉ាតេចំនួន ៦៩ នាក់មកពី ៦ ក្រសួង និងរាជធានីខេត្ត រួមមានក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួង សេដ្ឋកិច្ច និងហិរញវត្ថុ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពត និងខេត្តព្រះសីហនុ ៕
ដោយ៖លី ភីលីព

Most Popular

To Top