កីឡា

ក្រសួងមហាផ្ទៃឈរលេខ១ ខណៈក្រសួងការពារជាតិឈរលេខ២ លើប្រភេទកីឡាអុកចត្រង្គក្នុងការប្រកួតកីឡាអុកចត្រង្គនៃព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦

ភ្នំពេញ៖នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ អត្តពលិកមកពីក្រសួងមហាផ្ទៃដណ្តើមបានចំណាត់ថ្នាក់លេខ១ ដោយឈ្នះមេដាយមាស២វិញ្ញាសាលើវិញ្ញាសាម្នាក់ទល់ម្នាក់ និងវិញ្ញាសា ៣នាក់ទល់៣នាក់ ខណៈក្រសួងការពារជាតិ ឈរលេខ២ដណ្តើមបានមេដាយមាស១វិញ្ញាសាលើវិញ្ញាសា ២នាក់ទល់២នាក់ ក្នុងការប្រកួតកីឡាអុកចត្រង្គដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦។ លោក ហូយ សូណា ប្រធានបច្ចេកទេសសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានបង្ហាញពីលទ្ធផលបច្ចេកទេសថា វិញ្ញាសា ១ទល់១ រួមមាន៖ មេដាយមាស ដណ្តើមបានដោយក្រសួងមហាផ្ទៃ, មេដាយប្រាក់ ខេត្តព្រះសីហនុ និងមេដាយសំរឹទ្ធិបានទៅលើខេត្តកណ្តាល។ វិញ្ញាសា ២ទល់២ មេដាយមាស ក្រសួងការពារជាតិ,…

ភ្នំពេញ៖នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ អត្តពលិកមកពីក្រសួងមហាផ្ទៃដណ្តើមបានចំណាត់ថ្នាក់លេខ១ ដោយឈ្នះមេដាយមាស២វិញ្ញាសាលើវិញ្ញាសាម្នាក់ទល់ម្នាក់ និងវិញ្ញាសា ៣នាក់ទល់៣នាក់ ខណៈក្រសួងការពារជាតិ ឈរលេខ២ដណ្តើមបានមេដាយមាស១វិញ្ញាសាលើវិញ្ញាសា ២នាក់ទល់២នាក់ ក្នុងការប្រកួតកីឡាអុកចត្រង្គដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦។

លោក ហូយ សូណា ប្រធានបច្ចេកទេសសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានបង្ហាញពីលទ្ធផលបច្ចេកទេសថា វិញ្ញាសា ១ទល់១ រួមមាន៖ មេដាយមាស ដណ្តើមបានដោយក្រសួងមហាផ្ទៃ, មេដាយប្រាក់ ខេត្តព្រះសីហនុ និងមេដាយសំរឹទ្ធិបានទៅលើខេត្តកណ្តាល។ វិញ្ញាសា ២ទល់២ មេដាយមាស ក្រសួងការពារជាតិ, មេដាយប្រាក់ ក្រសួងមហាផ្ទៃ និងមេដាយសំរឹទ្ធិ បានទៅលើខេត្តមណ្ឌលគិរី។ ចំពោះវិញ្ញាសា ៣នាក់ទល់៣នាក់ មេដាយមាស ដណ្តើមបានដោយអត្តពលិកក្រសួងមហាផ្ទៃ មេដាយប្រាក់ ក្រសួងការពារជាតិ និងមេដាយសំរឹទ្ធបានទៅលើខេត្តព្រះសីហនុ។

ពិធីបិទការប្រកួតទទួលបានការផ្តល់កិត្តិយសអញ្ជើញចូលរួមជាគណៈអធិបតីដោយឯកឧត្តម យិត ភីរៈ អគ្គលេខាធិការ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងលោក ឃាង ពីវ អនុប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា តំណាងឯកឧត្តម គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា។

លោក យិត ភីរៈ បានលើកឡើងថា ការប្រកួតនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យកីឡាករ កីឡាការិនីបានបង្ហាញពីសមត្ថភាព ទេពកោសល្យ កម្លាំងចិត្ត និងស្មារតីប្រកួតប្រជែង។ ដើម្បីបន្តជំរុញវិស័យកីឡាអុកចត្រង្គកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនខ្លាំងក្លាថែមទៀត ឯកឧត្តមបានស្នើឱ្យសហព័ន្ធ គ្រូបង្វឹក និងភាគីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់លើការបណ្តុះបណ្តាលថ្នាលយុវជន តាំងពីកម្រិតសាលារៀន និងបង្កើនព្រឹត្តិការណ៍ប្រកួតប្រជែងឱ្យបានញឹកញាប់ ព្រមទាំងពង្រឹងសមត្ថភាពគ្រូបង្វឹក ដើម្បីធានាឱ្យកីឡាករ-កីឡាការិនីរបស់យើងមានសមត្ថភាពពេញលេញក្នុងការដណ្តើមមេដាយជូនជាតិលើឆាកជាតិ និងអន្តរជាតិនាពេលអនាគត។

លោក យិត ភីរៈ បានផ្តល់នូវគន្លឹះសំខាន់ៗមួយចំនួន ដូចជាបណ្តុះបណ្តាលថ្នាលយុវជនពីកម្រិតមូលដ្ឋាន៖ ជំរុញការបង្កើតក្លឹប និងការហ្វឹកហាត់កីឡាអុកចត្រង្គ នៅតាម សាលារៀន (បឋម និងមធ្យមសិក្សា) ដើម្បីជ្រើសរើស និងបណ្តុះបណ្តាលកីឡាករ-កីឡាការិនីវ័យក្មេងដែលមានទេពកោសល្យ។ បង្កើនការប្រកួតប្រជែងជាប្រចាំ៖ រៀបចំឱ្យមានការប្រកួតពានរង្វាន់ទាំងនៅថ្នាក់ជាតិ និងរាជធានី-ខេត្ត ដើម្បី ផ្តល់ឱកាសឱ្យកីឡាករបានវាស់ស្ទង់សមត្ថភាព និងពង្រឹងស្មារតីប្រកួតជាក់ស្តែង។ ពង្រឹងសមត្ថភាពគ្រូបង្វឹក និងអាជ្ញាកណ្តាល៖ បើកវគ្គបណ្តុះបណ្តាលកម្រិតជាតិ ដើម្បីទទួលបាននូវ បច្ចេកទេស និងយុទ្ធសាស្ត្របង្វឹកថ្មីៗ ព្រមទាំងជំរុញការចូលរួមពីវិស័យឯកជនបង្កើនកិច្ចសហការជាមួយក្រុមហ៊ុន និងសហគ្រាសនានា ដើម្បីស្វែងរកការឧបត្ថម្ភគាំទ្រដល់ការប្រកួត ក៏ដូចជាលើកទឹកចិត្ត និងផ្តល់អាហារូបករណ៍ដល់កីឡាករឆ្នើមផងដែរ៕

Most Popular

To Top