កីឡា

ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ឈ្នះមេដាយមាស ៣ គ្រឿងដូចគ្នា លើប្រភេទកីឡាហែលទឹក ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី ៥

ភ្នំពេញ៖ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ឈ្នះមេដាយមាស ៣ គ្រឿងដូចគ្នាលើប្រភេទកីឡាហែលទឹក នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី ៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដែលប្រព្រឹត្តិចាប់ថ្ងៃទី១០ ដល់ថ្ងៃទី ១៣ ខែវិច្ចិកា ឆ្នាំ២០២៦ នៅអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា និងសហព័ន្ធកីឡាក្នុងទឹកកម្ពុជា។

ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ក្រសួងការពារជាតិ ឈ្នះមេដាយមាស ៣ គ្រឿង និងមេដាយប្រាក់ ៣ គ្រឿង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈ្នះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង រាជធានីភ្នំពេញ ឈ្នះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង និងខេត្តព្រៃវែងឈ្នះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង។

ខេត្តកណ្តាលឈ្នះមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ខេត្តស្ទឹងត្រែងឈ្នះមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ចាម ដណ្តើមបានមេដាយប្រាក់១ គ្រឿងដូចគ្នា៕
ដោយ៖លី ភីលីព

Most Popular

To Top