កីឡា

ក្រសួងការពារជាតិ ឈ្នះមេដាយមាស ៨ គ្រឿង ខណៈក្រសួងមហាផ្ទៃឈ្នះមេដាយមាស ៧ គ្រឿងការប្រកួតកីឡាតេក្វាន់ដូWT នៃព្រឹត្តិការណ៍ការ​ ប្រកួតកីឡាជាតិលើកទី៥

ភ្នំពេញ ៖ ក្រសួងការពារជាតិ ដណ្តើមបានមេដាយមាសចំនួន ៨ គ្រឿង ខណៈក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសចំនួន ៧ គ្រឿង ក្នុងការប្រកួតកីឡាតេក្វាន់ដូ WT នៃព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៥ ដែលនឹងប្រព្រឹត្តិចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅភ្នំពេញ ខេត្តកំពង់ឆ្នាំង ខេត្តកែប និងខេត្តស្វាយរៀងរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយ នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា និងសហព័ន្ធកីឡាល្បុក្កតោកម្ពុជា ។

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក គង់ សក្តិដា អគ្គលេខាធិការរងខេមរសហព័ន្ធកីឡាតេក្វាន់ដូ តំណាងលោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការរងខេមរសហព័ន្ធកីឡាតេក្វាន់ដូ និងលោក ហួត ស្រេងទី្រ ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាតេក្វាន់ដូ WT នៃព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៥ នៅអាគារប៊ូយ៉ុងខ្មែត បរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ។

ក្រសួងការពារជាតិ ដណ្តើមបានមេដាយមាសចំនួន ៨ គ្រឿង និងមេដាយប្រាក់ ៤ គ្រឿង ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសចំនួន ៧ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខណៈខេត្តត្បូងឃ្មុំ ដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ខេត្តបាត់ដំបង ដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង និងខេត្តព្រៃវែង ដណ្តើមបានមេដាយប្រាក់នួន ២ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ៕

Most Popular

To Top