សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះបានចាប់ផ្តើមរឹតត្បិតលើការនាំចេញម៉ាស់របស់ប្រទេសនេះ ដោយសារតែតម្រូវការផលិតផលអនាម័យកំពុងកើនឡើងខ្ពស់នៅទីនេះ ចំពេលមានការរីករាលដាលនៃមេរោគឆ្លងកូរ៉ូណាថ្មី។
យោងតាមក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថបានឱ្យដឹងថា ក្រោមវិធានការណ៍ដែលមានប្រសិទ្ធិភាពរហូតដល់ថ្ងៃទី៣០ ខែមេសា រដ្ឋាភិបាលនឹងកំណត់ការនាំចេញម៉ាសដល់អតិបរមា ១០ ភាគរយនៃផលិតផលសរុបនៅទីនេះ។
ផលិតផលម៉ាស់ប្រចាំថ្ងៃរបស់ប្រទេសឈានដល់ ១១ លានម៉ាស់ គិតត្រឹមថ្ងៃអង្គារដែលកើនឡើងទ្វេដងពីពីរសប្តាហ៍មុននេះប្រទេសកូរ៉េខាងត្បូងនៅតែជួបប្រទះកង្វះខាតផលិតផលដោយសារតែការកើនឡើងនៃតម្រូវការ និងការដឹកជញ្ជូនទៅបរទេស ៕ ដោយ ឈូក បូរ៉ា