សេអ៊ូល៖ ប្រភពពីបញ្ជាការរួមបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថាប្រទេស កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានសម្រេចចិត្តពន្យារពេល សមយុទ្ធយោធារួមគ្នា នៅរដូវផ្ការីករបស់ភាគីទាំងពីរ ជុំវិញការព្រួយបារម្ភកាន់តែ ខ្លាំងឡើងអំពីការរីករាលដាល នៃវីរុសកូរ៉ូណាថ្មីនេះ។
ដំបូងភាគីទាំងពីរគ្រោងនឹងរៀបចំវគ្គបណ្តុះបណ្តាល បញ្ជាការរួមបញ្ចូលគ្នាតាមកុំព្យូរទ័រនៅខែមីនា ប៉ុន្តែបានសម្រេចបញ្ឈប់វារហូតដល់“ មានការជូនដំណឹង បន្ថែមទៀត” ចំពោះការសម្រេចចិត្តរបស់ក្រុងសេអ៊ូល ក្នុងការដំឡើងអត្រាប្រកាសអាសន្នរបស់ ខ្លួនដល់កម្រិតធ្ងន់ធ្ងរ ដែលជាកម្រិតខ្ពស់ករណីមេរោគ កូវីដ -១៩។
នេះជាលើកទីមួយហើយដែលសម្ព័ន្ធមិត្ត បានសំរេចចិត្តកែប្រែលំហាត់រួមគ្នាដោយសារតែបញ្ហាទាក់ទងនឹងសុខភាព។ ប្រទេសកូរ៉េខាងត្បូង មានការកើនឡើងយ៉ាងខ្លាំង នៃការឆ្លងមេរោគកាលពីមួយសប្តាហ៍មុនដោយចំនួនករណីដែល បានបញ្ជាក់មានចំនួន ១.៥៩៥ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ហេីយរហូតមកដល់ពេលនេះ មាន មនុស្សចំនួន ១២ នាក់បានស្លាប់៕