ប្លែកៗ

មិនគួរជឿ៖ទូកគំរូជានា វាទេសចរណ៍ លក្ខណៈគ្រួសារមាន រូបរាងដូចអាង ហែលទឹក និងនាវាមុជទឹក ធ្វើដំណើរ ដោយការ អូសពូខ្លែង ដ៏ធំមួយ

ទួរគី៖ក្រុមហ៊ុន រចនាទួរគីមួយបានបង្ហាញ នូវគំរូដ៏អស្ចារ្យនៃទូកកាយ៉ាប ដែលជាទូកបរិស្ថានមានប្រវែង ២១០ ហ្វីតធ្វើដំណើរដោយការទាញ តាមទឹកពីខ្លែងដ៏មួយនៅខាងលើ ហើយប្រភេទូកកម្សាន្តនេះមិនទាន់មានតម្លៃ ឬកាលបរិច្ឆេទចេញលក់ នៅឡើយទេយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

នាវាប្រណីតដែលមានឈ្មោះថា Ice Kite របស់ Red Yacht Design មានអាងហែលទឹកមួយកន្លែង ឧទ្យាន កន្លែងចុះ ចតឧទ្ធម្ភាគចក្រ និងទូកជំនួយផ្ទាល់ខ្លួនដែលអាចផ្ទុកនាវាមុជទឹកសម្រាប់ បេសកកម្មរុករក។ Ice Kite ក៏មានកន្លែងទទួលទាន អាហារខាងក្រៅ និងតំបន់បារ កន្លែងស្នាក់នៅសម្រាប់មនុស្ស ១០នាក់ហ្សាក់ហ្ស៊ី និងបង្អួចកញ្ចក់មានរាងសំប៉ែត សម្រាប់ពន្លឺធម្មជាតិច្រើន។

ក្រុមអ្នកផលិតរថយន្ត បាននិយាយថា នាវាទេសចរណ៍លក្ខណៈគ្រួសារនាពេលអនាគតបានភ្ជាប់មកជាមួយម៉ាស៊ីន ៧៣៥Kw ផ្តល់វាជាមួយនឹងល្បឿន អតិបរមា ២០ ម៉ាយក្នុងមួយម៉ោងហើយត្រូវបានបំផុស គំនិតដោយ“ មាតាធម្មជាតិ” ។

គម្រោង Red Yacht Design បានប្រាប់ MailOnline ថា គម្រោងនេះកំពុងស្ថិតក្នុងដំណាក់ កាលរចនានៅឡើយហើយ មិនទាន់មានការប្រកាសពីតម្លៃ ឬកាលបរិច្ឆេទនៃការចេញលក់លើនាវានោះទេ ប៉ុន្តែការសាងសង់គ្រោងនឹងចាប់ផ្តើម នៅចុងឆ្នាំនេះ៕ដោយ៖លី ភីលីព

Most Popular

To Top