សេដ្ឋកិច្ច​

ក្រុមហ៊ុន Panasonic ចែកផ្លូវជាមួយក្រុមហ៊ុន Tesla ក្នុងភាពជាដៃគូបន្ទះសូឡា

តូក្យូ៖ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកជប៉ុនបាននិយាយថា ក្រុមហ៊ុន Panasonic កំពុងដកខ្លួនចេញពីភាពជាដៃគូជាមួយក្រុមហ៊ុន Tesla ដើម្បីផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ នៅរោងចក្រមួយក្នុងរដ្ឋញូវយ៉ក យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។


សេចក្តីថ្លែងការណ៍បាននិយាយថា ផលិតកម្មរបស់ Panasonic នៅរោងចក្រនៅ Buffalo នឹងបញ្ចប់នៅខែឧសភាដោយការចេញនៅខែកញ្ញា ។ សេចក្តីសម្រេចនេះ ដើម្បីធ្វើឲ្យប្រសើរឡើង នូវប្រតិបត្តិការថាមពលពន្លឺព្រះអាទិត្យពិភពលោករបស់ក្រុមហ៊ុន។ ក្រុមហ៊ុន Panasonic នឹងបន្តផលិតអាគុយសម្រាប់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla នៅក្នុងរោងចក្រមួយផ្សេងទៀតនៅរដ្ឋ Nevada ។


ក្រុមហ៊ុន Panasonic ក៏បានដកស្រង់សម្តីរបស់ Tesla ផងដែរថា ការផ្លាស់ប្តូរនេះនឹងមិនប៉ះពាល់ដល់ផែនការ អាជីវកម្មថាមពលព្រះអាទិត្យរបស់ក្រុមហ៊ុន Tesla ទេ។ ក្រុមហ៊ុន Panasonic ក៏នឹងបន្តលក់បន្ទះសូឡាក្រោមម៉ាករបស់ខ្លួននៅសហរដ្ឋអាមេរិកតាមរយៈបណ្តាញចែកចាយផ្ទាល់របស់ខ្លួនផងដែរ។

កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនទាំង២ ដើម្បីធ្វើការលើថាមពលពន្លឺព្រះអាទិត្យ ត្រូវបានប្រកាសនៅឆ្នាំ ២០១៦ ។ Panasonic នឹងផ្តល់ជូននូវកញ្ចប់ប្រាក់បំណាច់ ដល់និយោជិកនៅរោងចក្រ Buffalo ប៉ុន្តែយោងតាមក្រុមហ៊ុន Panasonic បានឲ្យដឹងថា ក្រុមហ៊ុន Tesla នឹងជួលបុគ្គលិកជាច្រើនតាមដែលអាចធ្វើទៅបាន។

ក្រុមហ៊ុន Tesla មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ ។ នាយកប្រតិបត្តិក្រុមហ៊ុន Panasonic លោក Shinichiro Nakajima បានមានប្រសាសន៍ថា ការសម្រេចចិត្តផ្លាស់ប្តូរឆ្ងាយពីផលិតកម្មថាមពលព្រះអាទិត្យ របស់សហរដ្ឋអាមេរិកនៅទីក្រុង Buffalo គឺស្របជាមួយនឹងយុទ្ធសាស្ត្រ ព្រះអាទិត្យរបស់យើង៕ដោយ៖លី ភីលីព

Most Popular

To Top