កីឡា

លោក អ៊ុក សិទ្ធិជាតិ៖ ការប្រកួតជើងឯក កីឡា អត្តពលកម្ម វិទ្យាស្ថាន CamEd ក្លាយជា ព្រឹត្តិការណ៍ ប្រចាំឆ្នាំ

ភ្នំពេញ៖លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត និងលោក លោក Casey Barnett នាយកសាលា CamEd បានអញ្ជើញចូលរួមពិធីបិទការប្រកួតជើងឯកកីឡាអត្តពលកម្មវិទ្យាស្ថាន CamEd ក្រោមការសហការរវាងសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត និងវិទ្យាស្ថាន CamEd ដើម្បីការអភិឌ្ឍវិស័យអត្តពលកម្មឆ្ពោះទៅការប្រកួតកីឡា SEA GAMES 2023នៅពហុកីឡដ្ឋានជាតិ។

លោក អ៊ុក សិទ្ធិជាតិបានមានប្រសាសន៍ថា ការប្រកួតនេះ គឺជាការចូលរួមចំណែកក្នុងអភិឌ្ឍវិស័យអត្តពលកម្មឆ្ពោះទៅការប្រកួតកីឡា SEA GAMES 2023ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ព្រមទំាងជាការបំផុតគំនិតយុវជន យុវតីក្នុងប្រទេសកម្ពុជា ជាពិសេសជំរុញឲ្យវិទ្យាស្ថាន សកលវិទ្យាល័យ មហាវិទ្យាល័យនៅទូទំាងប្រទេសត្រូវបង្កើតព្រឹត្តិការណ៍ការប្រកួតកីឡាគ្រប់ប្រភេទរបស់ខ្លួន។

លោកបានបន្តថា ការប្រកួតជើងឯកកីឡាអត្តពលកម្មវិទ្យាស្ថាន CamEd តំាងនាមឲ្យរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តឲ្យក្លាយជាព្រឹត្តិការណ៍ការប្រកួតប្រចាំឆ្នាំតែម្តង៕ ដោយ៖លី ភីលីព

Most Popular

To Top