កីឡា

លោក សុខ សប្បាយណា៖ដឹកនាំកីឡាសាកលវិទ្យាល័យ ត្រូវបញ្ជូនអត្តពលិករៀន ពិតប្រាកដចូលរួមការប្រកួត កីឡាសាកលវិទ្យាល័យ ថ្នាក់ជាតិលើកទី១ ២០២០

ភ្នំពេញ៖លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការ តំណាងឲ្យលោក ស សុខា រដ្ឋលេខាធិការនៃក្រសួ ងអប់រំ យុវជន និងកីឡា និងអគ្គលេខាធិការសហព័ន្ធកីឡាជាតិទំាង១២នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០បានអញ្ជើញកចូលរួម កិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិលើកទី១ ឆ្នាំ២០២០ (The 1st National University Games 2020)ចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញលើ១២ប្រភេទកីឡា នៅសាលប្រជុំនាយកដ្ឋានសិស្សនិស្សិត។

លោក ដួង មាសចំរើន ប្រធាននាយកដ្ឋានសិស្សនិស្សិត បានប្រាប់ឲ្យដឹងថា ការប្រកួតខាងលើនេះនឹងចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញលើ១២ប្រភេទកីឡា គឺ ប្រភេ ទកីឡា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ វាយសី ហែលទឹក ប៉េតង់ សីប៉ាក់តាក្រ ការ៉ាតេ តេក្វាន់ដូ WT និងតេក្វាន់ដូ-ITF ដោយមាន៩៥វិញ្ញាសា។

ប្រតិភូកីឡា និងក្រុមចូលរួមចំនួន៣០ គ្រឹះស្ថានឧត្តមសិក្សាប្រតិភូ អ្នកដឹកនាំក្រុម គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៣៦៥០នាក់ និងមាន២០៤ក្រុម។

លោក សុខ សប្បាយណាបានមានប្រសាសន៍ថា សូមអំពាវនាវដល់គ្រប់សាកលវិទ្យាល័យចំនួន៣០ដែលត្រូវដាក់ពាក្យចូលរួមការប្រកួតខាងលើកនេះ មិនត្រូវយកកីឡាករ-កីឡាការិនីផ្សេងមកចូលរួមការប្រកួតឡើយ គឺត្រូវអត្តពលិកដែលរៀនសូត្រក្នុងសាកលវិទ្យាល័យរបស់ខ្លួន ទើបធ្វើឲ្យការប្រកួតប្រកបដោយក្រមសីលធម៌។ កីឡាករ-កីឡាការិនីគ្រប់គ្នាខិតខំហ្វឹកហាត់ជាមួយយើង នៅពេលចុងក្រោយបែរជាយកកីឡាករ-កីឡាការិនីផ្សេងនោះ នឹងធ្វើឲ្យពួកបាក់ទឹកចិត្តជាក់ជាមិនខាន។

លោកបានបន្ថែមថា គ្រប់ការប្រកួតកីឡាករ-កីឡាការិនីតែងតែ ចង់ទទួលជ័យជម្នះគ្រប់គ្នា ប៉ុន្តែយើងមិនត្រូវភ្លេចក្រមសីលធម៌ការប្រកួតឡើយ យើងត្រូវសម្តែង ការគួរសមទៅលើគូប្រកួតមិនថា បាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម កីឡាផ្សេងៗទៀតក៏ដោយ ព្រោះកីឡានាំមកនូវមិត្តភាព សន្និភាព និងបង្កើតទំនាក់ទំនងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ពីតំបន់មួយទៅតំបន់មួយ និងពីប្រទេសមួយទៅប្រទេសមួយទៀត៕ ដោយ៖លី ភីលីព

Most Popular

To Top