សេអ៊ូល៖ យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ (KCNA) របស់កូរ៉េខាងជើង បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើងបាន សម្តែងការពេញចិត្តចំពោះ កម្រិតនៃការត្រៀមខ្លួន ប្រយុទ្ធរបស់កងកម្លាំងកាំភ្លើងធំ។
យោងតាមសារព័ត៌មាន sputnik ចេញផ្សាយ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកគីមបានបញ្ជាក់ម្តងទៀតនូវ ចេតនារបស់លោកក្នុង ការពង្រឹងការត្រៀមប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធរបស់ ប្រទេស បន្ថែមទៀត និងបានកត់សម្គាល់ថា អំណាចយោធានិងអំណាចនៃការទប់ស្កាត់ គឺចាំបាច់ សម្រាប់ជ័យ ជម្នះនៃសង្គមនិយមមួយ។
សូមជម្រាបថា កាលពីថ្ងៃច័ន្ទនាយសេនាធិការ ចំរុះកូរ៉េខាងត្បូងបាន និយាយថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបាញ់គ្រាប់ ផ្លោងចំនួន ២ គ្រាប់ ដែលមិនស្គាល់ អត្តសញ្ញាណចេញពីតំបន់ក្បែរទីក្រុងវ៉ុនសានចូលទៅក្នុង សមុទ្រជប៉ុន បន្ទាប់ពីចន្លោះ រយៈពេលមួយខែ។ យោងតាមយោធាកូរ៉េខាងត្បូង មីស៊ីលទាំងនោះហោះបានចម្ងាយ ២៤០ គីឡូម៉ែត្រ (១៥០ ម៉ាយល៍) ក្នុងរយៈកម្ពស់អតិបរមា ៣៥ គីឡូម៉ែត្រ៕ ប្រែសម្រួលៈ ណៃតុលា