បច្ចេកវិទ្យា

កម្មវិធី ការពារកុមារ SafeToNet បដិសេធការធ្វើ ចារកម្មលើអ្នកប្រើប្រាស់ របស់ខ្លួន បន្ទាប់ពីកំណត់ អត្តសញ្ញាណភេទ

អង់គ្លេស៖យោងតាមការ ចេញផ្សាយពីSkyNewsចេញផ្សាយថា កម្មវិធីការ ពារកុមារ SafeToNet បានបដិសេធការ ធ្វើចារកម្មលើកុមារ ក្រោយរបាយការណ៍ ព័ត៌មានមួយបានលើកឡើងថា ខ្លួនបានកំណត់ លក្ខខណ្ឌពាក្យស្លោកថ្មី ដែលត្រូវបានលើក ទឹកចិត្តដោយ Nando ចូលមើលសាររបស់ កុមាររាប់លាន។

ក្រុមអ្នកធ្វើយុទ្ធនាការភាព ឯកជនបានលើកឡើង ពីការព្រួយបារម្ភអំពី កម្មវិធីនេះ បន្ទាប់ពីក្រុមហ៊ុនបានអះអាងថា ខ្លួនបានរកឃើញកុមារត្រូវបានគេយកទឹកជ្រលក់ និងភក់ពណ៌របស់ Nando មកធ្វើជាពាក្យបង្កាច់បង្ខូចផ្លូវភេទ។ អត្ថបទមួយនៅក្នុងកាសែត The Guardian បានលើកឡើងថា កម្មវិធីនេះបានត្រួតពិនិត្យ អត្ថបទជាង ៦៥ លានអត្ថបទ ហើយបានកំណត់អត្តសញ្ញាណក្មេងស្រីមានអាយុ១០ឆ្នាំ ដោយប្រើពាក្យស្លោក ក្នុងការសន្ទនាទាក់ទងផ្លូវភេទ។

នេះហាក់ដូចជាផ្ទុយពីការអះអាងរបស់ក្រុមហ៊ុន នៅលើគេហទំព័ររបស់ខ្លួនថា អ្នកប្រើប្រាស់របស់ខ្លួនអនាមិកហើយវាមិនបានប្រមូលទិន្នន័យពីឧបករណ៍ របស់ពួកគេដូចជាមាតិកានៃការសន្ទនារបស់ពួកគេ។ គេហទំព័ររបស់ SafeToNet ពន្យល់ពីរបៀបកម្មវិធីប្រើក្តារចុចសូហ្វវែរដោយរារាំងក្តារចុចផ្សេងទៀត ទាំងអស់ដែលដំណើរ ការលើឧបករណ៍កូនរបស់អ្នក ដើម្បីច្រោះសកម្មភាពដែលមានគ្រោះថ្នាក់។

ក្តារចុចនេះ វិភាគភ្លាមៗនូវអ្វី ដែលពួកគេកំពុងវាយ និងណែនាំពួកគេ នៅពេលមានហានិភ័យ ប្រសិនបើអាចកើតឡើង ដោយការផ្ញើសារ នៅលើអេក្រង់ ប្រសិនបើភាសារបស់ ពួកគេត្រូវបានគេចាត់ទុកថា ជាអរិភាព៕

Most Popular

To Top