វ៉ាស៊ីនតោន៖ មន្រ្តីពីររូបទទួលបន្ទុក កម្មវិធីក្រសួង ការពារជាតិ អាមេរិកបានប្រាប់អ្នកយកព័ត៌មានថាសហរដ្ឋអាមេរិក បានរកឃើញខ្លួនឯងថានៅពី ក្រោយទាំង ប្រទេសរុស្ស៊ីនិងប្រទេសចិនបន្ទាប់ពីប្រទេសទាំងពីរ បានផ្លាស់ប្តូរពី បច្ចេកវិទ្យាព៌តមាន ទៅជាប្រព័ន្ធអាវុធ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Mike White ជំនួយការប្រធានផ្នែកសម្មតិកម្មអាវុធបាន និយាយនៅក្នុងសន្និសីទខ្លីមួយថា “ក្នុងទសវត្សកន្លងមក យើងជាអ្នកដឹកនាំ ពិភពលោកខាង បច្ចេកវិទ្យាលឿនជាងសំឡេង ប៉ុន្តែយើងបានធ្វើការសម្រេចចិត្តមិនផ្លាស់ប្តូរ ទៅជាគ្រឿងសព្វាវុធ និងកសាងប្រព័ន្ធអាវុធចេញពីបច្ចេកវិទ្យានេះឡើយ ។
រុស្ស៊ីនិងចិន ពិតជាបានធ្វើរឿងនេះដោយស្ងប់ស្ងាត់ ហើយពួកគេបានធ្វើវាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ” ។ នោះគឺជាការផ្លាស់ប្តូរទៅ កម្មវិធីដែលទទួលបានការខិតខំប្រឹងប្រែងរបស់ពួកគេហើយនោះគឺជាអ្វីដែល យើងកំពុងពន្លឿន នាពេលបច្ចុប្បន្ននេះ។ “
លោក Mark Lewis បានសន្មតថា ជាជោគជ័យ របស់រុស្ស៊ីចំពោះកេរ្តិ៍ដំណែលសម័យសូវៀតរបស់ខ្លួនស្របពេលដែលប្រទេសចិនបានធ្វើការ វិនិយោគយ៉ាងច្រើនហើយបានប្រើប្រាស់ការសិក្សារបស់អាមេរិកដែលបានបោះពុម្ពផ្សាយ ចាប់តាំងពីទសវត្សឆ្នាំ ១៩៤០ ។
លោកបាននិយាយថា“ ប្រជាជនរុស្ស៊ីបានធ្វើការនៅក្នុង វិស័យបច្ចេកវិទ្យាអស់រយៈពេលជាយូរមកហើយ។ ពួកគេបានចាប់ផ្តើមក្នុងពេលតែមួយដែល យើងបានធ្វើ។ យើងបានមើលឃើញពួកគេមានសក្តានុពល នៃការផលិត នៅក្នុងកេរ្តិ៍ដំណែលពី សង្គ្រាមត្រជាក់សូវៀត” ។ ចំណែកចិន ហាក់មកយឺតបន្តិច នៅក្នុងល្បែងនេះ ប៉ុន្តែពួកគេបានធ្វើការវិនិយោគដ៏ធំមួយចំនួន។
លោក White និងលោក Lewis បានបញ្ជាក់ថា ពួកគេផ្តោតសំខាន់ ទៅលើការអភិវឌ្ឍមីស៊ីលផ្លោងដែលមានចំហេះឥន្ធនៈដែលមាន សមត្ថភាពបញ្ជូនបន្ទុកធម្មតា និងមានគោលបំណងសម្រាប់កងទ័ពអាកាស៕ ប្រែសម្រួលៈ ណៃ តុលា