Event

តន្រ្តីទេសចរណ៍ Brew The Beat ស្រាបៀរ កម្ពុជា នឹងទៅដល់ ខេត្តកំពង់ចាម ជាមួយតារាចម្រៀង លោក ឆន សុវណ្ណារាជ និង តារាស្រីប្រុស ជាច្រើនទៀត

ភ្នំពេញ៖ តន្ត្រីទេសចរណ៍ Cambodia Brew the Beat របស់ស្រាបៀរ កម្ពុជា នឹងធ្វើដំណើរ ទៅដល់ទីរួមខេត្តកំពង់ចាមហើយ​ នាចុងសប្តាហ៍ថ្ងៃទី ៦-៧ មីនា ខាងមុខនេះ នៅលើទឹកដីសួន កំពុងរង់ចាំដែលជា ទីតាំងទី 13 នៃដំណើរកម្សាន្តទំាង មូលសរុប ២៤ ខេត្តក្រុង។

តារាចម្រៀងដែលនឹងត្រូវចូលរួម ផ្តល់ភាពសប្បាយរីករាយ ក្នុងការប្រគំតន្ត្រីនេះរួមមាន លោក ឆន សុវណ្ណារាជ អ្នកនាង ពេជ្រ សោភា សុខ ស្រីនាង វី ឌីណែត រ៉េត ស៊ូហ្សាណា Step សំ សុវណ្ណារ៉ាក់ គង់ ចំរើន កែវ សុបញ្ញា និង លោកវង្ស តារារតនា។

ដូច្នេះលោកស្រី គង់ កុសល នាយិការផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានគោរពអញ្ជើញ ពលរដ្ឋខេត្តកំពង់ចាម ចូលរួមទស្សនាផ្ទាល់ និង ទទួលយកភាពសប្បាយរីករាយ ជាមួយកម្មវិធីតន្រ្តីឆ្នាំថ្មី ពីស្រាបៀរកម្ពុជាទាំងអស់គ្នា ហើយសម្រាប់ពលរដ្ឋកម្ពុជា ទូទាំងប្រទេស ក៏អាចតាមដានទស្សនា ការផ្សាយផ្ទាល់ អំពីកម្មវិធីនេះចាប់ពីម៉ោង ៨ល្ងាច តទៅផងដែរ។

បញ្ជាក់ តន្រ្តីស្រាបៀរ កម្ពុជា បានចាប់ផ្តើមចេញដំណើរ តាំងពីសប្តាហ៍ទី២ ខែធ្នូឆ្នាំ២០១៩ មកម្លេះ ដូច្នេះបើគិតមកត្រឹមពេលនេះ តន្ត្រីទេសចរណ៍ បានប្រព្រឹត្តទៅបានចំនួន ១២ ខេត្តក្រុងហើយ ដោយបន្សល់ទុក នូវភាពសប្បាយរីករាយ យ៉ាងខ្លាំង ដល់អ្នកចូលរួមទស្សនាផ្ទាល់៕

Most Popular

To Top