ភ្នំពេញ៖ព្រឹត្តិការណ៍ការ បការប្រកួតប្រដាល់ គុនខ្មែរ TV5 Boxing Knock-Out Serie by K-Cement បានរកឃើងជើងខ្លាំង២រូបដែលត្រូវប្រជែង យកកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីពួកគេឈ្នះ លើគូប្រកួតរៀងខ្លួនៗវគ្គជម្រុះជុំទី៣។
នៅវគ្គជម្រុះជុំទី៣នេះអ្នកប្រដាល់ ខាំ សាបាន ក្លិបរ៉ាហាប់ស្វាយប៉ាក បានខ្ទាតចេញពីការប្រកួត បន្ទាប់ពីប្រកួតចាញ់អ្នកប្រដាល់ រិន សារដ្ឋ ក្លិបកងទ័ពជើងទឹក ដោយពិន្ទុទាំងមិនអស់ចិត្តនោះ ចំពោះសាបានជាអ្នកប្រដាល់ជំនាន់ ក្រោយទេហើយនៅមុនពេល ប្រកួតគេបាននិយាយថា គេនឹងចាប់ផ្ដើមវ៉ៃតាំង ពីទឹកទី១ទៅតែម្ដង ។
ពិតជាដូចមាត់គេនិយាយមែន គ្រាន់តែស្នូរជួងនៃការចាប់ផ្ដើម នៃទឹកទី១គេចាប់ផ្ដើមវាយប្រហារលើសារដ្ឋមែន ។ សារដ្ឋដែលមានបទពិសោធន៍ច្រើន ជាងនោះគេមិនលោតកញ្ឆេងតាមសាបានឡើយគឺគេវ៉ៃមួយៗហើយពេលគេបញ្ចេញអាវុធម្ដងៗ ចំគោលដៅបានល្អជាងចំពោះសាបានគេបានត្រឹមតែធ្វើឲ្យសារដ្ឋខាតបង់កម្លាំង ដោយសារតែការវាយលុករបស់គេតែប៉ុណ្ណោះ ។
ចំណែកវ៉ែន ហុងជីវ៉ុង ក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបង ប្រជែងបានកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរបន្ទាប់ពី យកឈ្នះអ្នកប្រដាល់ មកពីខេត្តបាត់ដំបងដូចគ្នាគឺណាម ម៉ូរ៉ាក់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ។ សម្រាប់ជំនួបរវាងអ្នកប្រដាលើទាំង២រូបនេះនរណាក៍ហ៊ាននិយាយទុកមុនថាណាម ម៉ូរ៉ាក់មិន អាចឈ្នះវ៉ែន ហុងជីវ៉ុងដែរ ដូចជាការគិត ទុកមែនជំនួបនេះទោះបីណាម ម៉ូរ៉ាក់ទប់ទល់ បានទាល់តែ ចប់ទឹកទី៣មែនតែក្នុងការ ប្រកួត៣ទឹកជីវ៉ុងមានប្រៀបលើម៉ូរ៉ាក់ទាំង៣ ទឹកតែម្ដង ។
ណាម ម៉ូរ៉ាក់ខ្ទាតចេញពីការ ប្រកួត ត្រឹមនេះចំពោះវ៉ែន ហុងជីវ៉ុងត្រៀមខ្លួនឡើង ប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែល វគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ គេត្រូវជួបជាមួយរិន សារដ្ឋ ។អ្នកឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងឡើង ទៅប្រកួតផ្ដាច់ព្រ័ត្រ ចំពោះអ្នកចាញ់វគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នាត្រូវប្រជែងគ្នាដណ្ដើមចំណាត់ថ្នាក់ លេខ៣៕