ទោះបីជាបានបង្ក បញ្ហាជាមួយនឹងអ្នកគាំទ្រ កាលពីប្រកួតចុងក្រោយក្តីប៉ុន្តែកីឡាករ Eric Dier នឹងនៅតែត្រូវបានគ្រូបង្វឹកក្លឹបលោក Jose Mourinho ដាក់បញ្ចូលឲ្យមាន ឈ្មោះក្នុងឈុត ១១នាក់ដំបូងក្នុងការប្រកួត ប៉ះ Burnleyដដែលនៅយប់ថ្ងៃសៅរ៍នេះ។
ទោះបីជាយ៉ាងណាក្តីកីឡាករខ្សែ បម្រើរូបនេះកំពុងត្រូវតែបានគេសង្ស័យថា នឹងអាចរងបម្រាមជាមិនខានក្រោយពេល ដែលរូបគេបានបង្កសកម្មភាពមិនល្អជាមួយ នឹងអ្នកគាំទ្រតាមរយៈការលោត លើកៅអីដើម្បីសំដៅទៅកាន់អ្នកគាំទ្រ ម្នាក់ទាំងកំហឹង នៅក្នុងការប្រកួត បរាជ័យធ្លាក់ចេញពីFA Cup ជុំទី៥ប៉ះនឹង Norwich កាលពីថ្ងៃម្សិលមិញ។
គួរឲ្យដឹងដែរថាក្រោយហេតុការណ៍ ភ្លាមគ្រូបង្វឹកលោក Mourinho ក៏ធ្លាប់បានចេញមកថ្លែង ប្រាប់អ្នកកាសែតដែរថា Eric មិនបានធ្វើអ្វីខុសឡើយហើយ បញ្ជាក់ថាប្រសិន បើគាត់ជាកីឡាករ ក៏គាត់នឹងធ្វើដូចនេះដែរ។កន្លងមកកីឡាករ Dier វ័យ២៦ឆ្នាំរូបនេះ មិនសូវជា បានបង្ហាញខ្លួនឡើយ កាលពីសម័យបង្វឹកដោយគ្រូ Pochettinoឡើយ៕
ប្រែសម្រួល៖ស៊ុនលី