The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយ នៅថ្ងៃអាទិត្យទី៨ ខែមិនានេះ បានឲ្យដឹងថាកីឡាករស៊េប Nemanja Matic ដែលកន្លងមក មិនភាពមិនច្បាស់លាស់ ជាមួយនឹងក្លឹបអំពីអនាគតរបស់ខ្លួននោះទីបំផុតត្រូវ បានក្លឹបសម្រេច ផ្តល់កុងត្រាថ្មីរួចរាល់ហើយ។
ការប្រកាសដែលត្រូវបានធ្វើឡើង ដោយគ្រូបង្វឹកក្លឹបលោក Ole Solskjare ផ្ទាល់តែម្តង។គ្រូបង្វឹករូបនេះបានបញ្ជាក់ថា កីឡាកររូបនេះពិតជាមានបំណងចាកចេញពិត មែនកាលពីដើមរដូវកាលប៉ុន្តែស្ថានភាព បានប្រែប្រួល Matic បានក្លាយទៅជាកម្លាំង ដ៏សំខាន់សម្រាប់ក្លឹបហើយទីបំផុតរូបគេនឹងបន្តលេងនៅ ទីនេះបន្ថែមទៀត។
Maticក្នុងវ័យ៣១ឆ្នាំបានព្រមទទួលយក លក្ខណ្ឌថ្មីភ្លាមៗ ក្រោយពេលដែលក្លឹបបានដាក់សំណើរចចារ។ កីឡាកររូបនេះត្រូវបានអតីតគ្រូបង្វឹកលោក Jose Mourinhoទិញមកពីតោខៀវ Chelsea ក្នុងតម្លៃ៤០លានផោនកាលពីឆ្នាំ២០១៧ ប៉ុន្តែរូបគេបាន ក្លាយទៅជាកីឡាករដ៏សំខាន់សម្រាប់តំបន់ បម្រើការពារដ៏មាន បទពិសោធជាងគេក្នុងក្លឹប៕
ប្រែសម្រួល៖ស៊ុនលី