កីឡា

Chelsea ត្រៀមចចារទិញ Stegen ពី Barcelona ខណៈដែល Kepa អាចនឹងផ្ទេរទៅ Real Madrid

The SUnsports ចេញផ្សាយនៅថ្ងៃចន្ទទី៩ ខែមិនានេះបានឲ្យដឹងថា ក្លឹបតោខៀវ Chelsea បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការចចារ ទិញអ្នកចាំទីដៃទី១ របស់ក្លឹប Barcelona គឺកីឡាករ Marc Andre Ter Stegen ដោយសារគ្រូបង្វឹកក្លឹប លោក Frank Lampard នឹងសម្រេចចិត្តលក់អ្នកចាំទីបច្ចុប្បន្ន Kepaចេញពីក្លឹប។

តាមប្រភពអះអាងដដែលបានសរសេរទៀតថា ក្លឹបអង់គ្លេសមួយនេះ ក៏កំពុងធ្វើការងារតាមដានសកម្មភាពរបស់អ្នកចាំទីខ្លាំងរបស់ក្លឹប Ajax កីឡាករ Andre Onana និងអ្នកចាំទីជម្រើសទី១របស់ក្លឹបAC Milanកីឡាករ Gianluigi Donnarumma ផងដែរដោយជឿជាក់ថា Kepa នឹងប្រាកដជាត្រូវតែចាកចេញពី Stamford Bridge ទៅហើយនោះ។

Stegen ជាមួយនឹងក្លឹប Barcelona ក៏ហាក់ដូចជាមិនមានអនាគត ច្បាស់លាស់ដែរដោយសារកីឡាករដ៏មានឥទ្ធិពលបំផុត របស់ក្លឹប Lionel Messi បានផ្តល់យោបល់ ឲ្យក្លឹបក្នុងការលក់កីឡាករមួយចំនួនចេញបូករួមទាំង អ្នកចាំទី២៧ឆ្នាំនេះផងដែរ ដើម្បីប្រមូលទិញយក Neymarពីបារាំងមកវិញឲ្យ បាននៅរដូវកាលក្រោយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top