កីឡា

Solskjaer ជឿជាក់ថា នឹងត្រូវការបន្ថែមកីឡាករ ២ឬ៣នាក់ទៀត ប៉ុណ្ណោះគ្រប់គ្រាន់ ប្រជែងពានអង់គ្លេសសាជាថ្មី រដូវកាលក្រោយ

ជ័យជំនះ២ទល់នឹង០ លើក្រុមមេឃខៀវ Man City កាលពីយប់មិញបានក្លាយទៅ ជាជ័យជំនះលើកទី៣ហើយក្នុង ការជួបគ្នាជាមួយ នឹងក្រុមអ្នកជិតខាងគ្នា ហើយក៏ជាប្រកួត មិនទាន់ស្គាល់បរាជ័យលើកទី១០ ហើយរបស់បិសាចក្រហម Man United។

ក្រោយជ័យជំនះនេះគ្រូបង្វឹកក្លឹបបិសាចក្រហមMan UnitedលោកOle Solskjareបានបញ្ជាក់បែបព្រមាន ទៅកាន់ក្រុមខ្លាំងទាំងពីរ របស់អង់គ្លេសគឺLiverpoolនិងMan Cityថាបិសាចក្រហមMan Unitedនឹងត្រឡប់ មកប្រជែងពានរង្វាន់វិញហើយ នារដូវកាលក្រោយនេះ។

លោកជឿជាក់ដែរថា ក្លឹបនឹងត្រូវការបន្ថែមកម្លាំងថ្មី២ឬ៣នាក់ទៀត ប៉ុណ្ណោះគឺគ្រប់គ្រាន់ក្នុងការប្រជែងជាមួយនឹងក្រុមខ្លាំង ទាំងពីរនេះនៅរដូវកាលក្រោយ។

Solskjaerបានបន្ថែមទៀតថាពួកយើងស្ថិតនៅ លើផ្លូវដ៏ត្រឹមត្រូវមួយក្នុងការ កសាងក្រុមដ៏ខ្លាំងមួយនាពេលខាងមុខ។ គួរបញ្ជាក់បច្ចុប្បន្នបិសាចក្រហមMan Unitedកំពុងស្ថិតនៅចំណាត់លេខរៀងទី៥ នៅឡើយក្នុងតារាងកំពូល របស់អង់គ្លេស ហើយនៅតែមានឧិកាសនៅឡើយដើម្បីប្រជែង យកកៅអីទៅលេង Champion League នៅរដូវកាលក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top