ចិន ៖ ក្រុមហ៊ុនចិន មួយបាននិយាយថា ខ្លួនបានបង្កើតបច្ចេកវិទ្យា សម្គាល់ផ្ទៃមុខ ដំបូងបង្អស់ របស់ប្រទេស ដែលអាចកំណត់ អត្តសញ្ញាណមនុស្ស នៅពេលពួកគេពាក់ម៉ាស់ ដូចជាភាគច្រើនសព្វថ្ងៃនេះ ដោយសារតែមេរោគនេះ ហើយជួយក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ប្រទេសចិន ប្រើប្រព័ន្ធត្រួតពិនិត្យ អេឡិចត្រូនិចទំនើបបំផុត របស់ពិភពលោក រួមទាំងការស្គាល់មុខ ប៉ុន្តែមេរោគឆ្លង ដែលបានលេចចេញ នៅក្នុងខេត្ត Hubei កាលពីចុងឆ្នាំមុន បានបណ្តាលឲ្យមនុស្សស្ទើរ តែគ្រប់គ្នាពាក់របាំងវះកាត់ នៅខាងក្រៅដោយសង្ឃឹមថា អាចចៀសវាងមេរោគនេះ បានបង្កជាបញ្ហា ពិសេសមួយ សម្រាប់ការឃ្លាំមើល។
ឥឡូវនេះ ក្រុមហ៊ុន Hanwang Technology Ltd,ដែលមានឈ្មោះ ជាភាសាអង់គ្លេសថា Hanvon បាននិយាយថា វាបានបង្កើតនូវបច្ចេកវិទ្យា ដែលអាចស្គាល់មនុស្ស ដោយជោគជ័យ ទោះបីជាពួកគេពាក់ ម៉ាសក៏ដោយ ។
ក្រុមអ្នក ស្រាវជ្រាវ បាននិងកំពុងធ្វើការលើការពង្រីក សមត្ថភាព នៃការទទួលស្គាល់ផ្ទៃមុខ អស់រយៈពេលជាច្រើនឆ្នាំ មកហើយដែលធ្វើឲ្យគេអាច កំណត់អត្តសញ្ញាណមនុស្ស នៅក្នុងវ៉ែនតាពាក់ការ តុបតែងមុខ និងជាមួយសក់មុខ ។
ប៉ុន្តែការផ្ទុះឡើង នៃវីរុសឆ្លងនៅវ៉ូហាន ឥឡូវនេះបានរីករាលដាល ពាសពេញពិភពលោក ហើយត្រូវបានអ្នកជំនាញវេជ្ជសាស្រ្តគិតថា កំពុងតែរាតត្បាតជំងឺរាត ត្បាតបានបង្កើនល្បឿន នៃបច្ចេកវិទ្យានេះ ៕
ដោយ៖លី ភីលីព