ព្រឹត្តិការណ៍

លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចទីក្រុង Wuhan ស្របពេលករណីកូវីដ១៩ នៅប្រទេសចិនថយចុះ

បរទេស ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃអង្គារនេះ បានធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយ ទៅកាន់ទីក្រុង Wuhan ជាតំបន់ផ្ទុះឆ្លងកូរ៉ូណាវីរុស កំពុងតែប្រព្រឹត្តទៅ ស្របពេល ដែលចំនួនករណី ឆ្លងវីរុសកូវីដ១៩ នៅទូទាំងប្រទេស បន្តធ្លាក់ចុះ។

ប្រព័ន្ធផ្សព្វផ្សាយផ្លូវការចិន The People’s Daily បានរាយការណ៍ថា លោក ស៊ី ជីនពីង នៅព្រឹកថ្ងៃអង្គារនេះ បានធ្វើដំណើរទៅដល់ទីក្រុង Wuhan ជាទីក្រុងមាន មនុស្សរស់នៅ ចំនួន១១លាននាក់ កំពុងស្ថិតនៅក្រោម ការជាប់គាំង អស់រយៈពេលជាងមួយខែ ដោយសារតែការផ្ទុះឆ្លង នៃកូរ៉ូណាវីរុស ដើម្បីទៅពិនិត្យមើលការងារ ដែលកំពុងធ្វើ ក្នុងដំណើរទប់ស្កាត់ការ រីករាលដាលនៃវីរុស ។

ក្រៅពីនេះ តាមសេចក្តីរាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការចិន ដដែលខាងលើនោះ ក៏បាននិយាយផងដែរថា លោកប្រធានាធិបតីចិន ក៏មានគម្រោងធ្វើដំណើរទស្សនកិច្ចបុគ្គលិកពេទ្យ មេបញ្ជាការយោធា ទាហាន អ្នកជម្ងឺ និង ប្រជាពលរដ្ឋនៃទីក្រុង Wuhan នៅក្នុងអំឡុងទស្សនកិច្ចនេះផងដែរ ៕

ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top