ព្រឹត្តិការណ៍

ជប៉ុន នឹងចូលជាដៃគូ ជាមួយអាមេរិក លើគម្រោងយន្តហោះ ចម្បាំងជំនាន់ថ្មី

បរទេស ៖ កងកម្លាំងការពារជាតិជប៉ុន នឹងចូលជាដៃគូជាមួយ ក្រុមហ៊ុនការពារជាតិ សហរដ្ឋអាមេរិក ដើម្បីផលិតយន្តហោះចម្បាំងជំនាន់ថ្មីរបស់ខ្លួន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។

យោងតាមមន្ត្រីជប៉ុន សំណើចុះឈ្មោះក្រុមហ៊ុនអង់គ្លេស ដែលនឹងផ្តល់ឲ្យជប៉ុននូវសេរីភាពធ្វើទំនើបកម្មយន្តោះតាមបំណងប្រាថ្នានោះ នៅទីបំផុត ត្រូវបានបដិសេធ ដោយសារតែការកើនឡើងនូវចំណងមិត្តភាពសន្តិសុខ រវាងប្រទេសជប៉ុននិងសហរដ្ឋអាមេរិក។

ការសម្រេចចិត្តលើគម្រោង ផលិតយន្តហោះចម្បាំងថ្មីនេះ ត្រូវបានគេរំពឹង នឹងប្រកាសជាផ្លូវការ នៅខាងចុងឆ្នាំនេះ ហើយវាហាក់ផ្តល់ឲ្យក្រុមហ៊ុនសហរដ្ឋអាមេរិក នូវការគ្រប់គ្រងលើការរចនា ស្របពេលដែលជប៉ុននឹងបន្តចេញ ចំណាយលើការស្រាវជ្រាវនិងអភិវឌ្ឍន៍៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top