អង់គ្លេស៖ NHS បានសហការជាមួយ ក្រុមហ៊ុនគេហទំព័រ ដើម្បីដោះស្រាយព័ត៌មានមិនត្រឹមត្រូវ ដែលរួមមានការទាក់ទងនឹងគណនី Twitter ក្លែងក្លាយ និងការអះអាងខុសឆ្គង អំពីការព្យាបាលដោយប្រើថ្នាំ Homeopathic ករណីនៅចក្រភពអង់គ្លេស យោងតាមការចេញផ្សាយពី SkyNews ។
ក្រុមហ៊ុន Google, Twitter, Instagram និង Facebook កំពុងធ្វើការជាមួយសេវាសុខភាព ដើម្បីជួយឲ្យសាធារណជន ទទួលបានព័ត៌មានត្រឹមត្រូវ ជៀសវាងរឿងព្រេង និងព័ត៌មានមិនពិត។ Facebook, Google, Twitter និង TikTok សុទ្ធតែដឹកនាំអ្នកប្រើប្រាស់ ចក្រភពអង់គ្លេសទៅកាន់គេហទំព័រ NHS ប្រសិនបើពួកគេស្រាវជ្រាវរកមេរោគឆ្លង។
NHS បាននិយាយថា បណ្តាញសង្គម Twitter ក៏បានហាមឃាត់គណនី ក្លែងក្លាយបង្ហាញថា ជាមន្ទីរពេទ្យមួយដែលកំពុងផ្សព្វផ្សាយ ព័ត៌មានមិនត្រឹមត្រូវអំពីចំនួនមនុស្ស រងផលប៉ះពាល់នៅក្នុងចក្រភពអង់គ្លេស ទោះបីជា Sky News យល់ថា វាមានអ្នកតាមដានតិចជាង ៥០នាក់ក៏ដោយ។
រដ្ឋាភិបាលក៏បានប្រកាស ពីអង្គភាពជំនាញដើម្បីប្រឆាំង ការផ្សព្វផ្សាយព័ត៌មានមិនពិត និងទំនាក់ទំនងជាមួយក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយសង្គម។ នាយកប្រតិបត្តិសេវាកម្មសុខាភិបាល លោក Sir Simon Stevens បានមានប្រសាសន៍ថា NHS បាននិងកំពុងប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងក្លាយនៃមេរោគឆ្លង ពីការធ្វើការដើម្បីយកគណនី Twitter ក្លែងក្លាយទៅនិយាយប្រឆាំង នឹងការព្យាបាលខុសឆ្គង ត្រូវបានផ្សព្វផ្សាយដោយ Homeopaths តាមអ៊ីនធើណេត៕
ដោយ៖ លី ភីលីព