ព្រឹត្តិការណ៍

មន្ទីរបញ្ចកោណ​ ស្វះស្វែងរកការរចនា សម្រាប់រ៉េអាក់ទ័រ នុយក្លេអ៊ែចល័ត

បរទេស ៖ ក្រសួងការពារជាតិ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចេញកុងត្រា ឲ្យដល់ក្រុមហ៊ុនចំនួន៣ ឲ្យចាប់ផ្តើមធ្វើការងាររចនាម៉ូដ លើរ៉េរ៉ាក់ទ័រ នុយក្លេអ៊ែចល័តខ្នាតតូច សម្រាប់ប្រើប្រាស់ នៅតាមមូលដ្ឋាន យោធាសហរដ្ឋអាមេរិក ។

ឧបករណ៍បំលែង នុយក្លេអ៊ែ ដែលមានថាមពលពីរមេហ្គាវ៉ាត់នេះ នឹងត្រូវបានយកទៅប្រើប្រាស់ តាមបន្ទាយនិងមូលដ្ឋានទ័ព ដែលទទួលរងការដាច់ ចរន្តអគ្គិសនីនានា ហើយនឹងកាត់បន្ថយការពឹងផ្អែក ទៅលបណ្ដាញចរន្តអគ្គិសនីក្នុងតំបន់ នៅក្រោមស្ថានភាពធម្មតា ។

មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសប្រាប់ថា ដោយមានឈ្មោះថា Project Pele និងត្រូវបានត្រួតពិនិត្យ ដោយការិយាល័យ សមត្ថភាពយុទ្ធសាស្ត្រ របស់មន្ទីរបញ្ចកោណ នៅមន្ទីរពិសោធន៍ជាតិ Idaho នោះ ដំណើរការរចនាមានរយៈពេលពីរឆ្នាំនេះ នឹងនាំទៅរកក្រុមហ៊ុនតែមួយគត់ ដែលផលិតម៉ូដគំរូ ៕

ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top