បរទេស ៖ យោងតាមការ ចេញផ្សាយ របស់Military Times នៅថ្ងៃព្រហស្បតិ៍ទី១២ ខែមិនានេះបានឲ្យដឹងថា យោធាអាមេរិក២នាក់និង១នាក់ទៀត ពីប្រទេសជាសម្ព័ន្ធមិត្ត បានបាត់បង់ជីវិត នៅក្នុងហេតុការវាយប្រហារ ដោយគ្រាប់រ៉ុកែតមួយ នៅក្នុងប្រទេសអ៊ីរ៉ាក់។
តាមការបញ្ជាក់ របស់មន្ត្រី បានបញ្ជាក់ថា ក៏មានមនុស្សរាប់សិបនាក់ទៀត ទទួលរងរបួសផងដែរ ក្រោយការវាយប្រហារដោយគ្រាប់រ៉ុកែត ដល់ទៅ១៨គ្រាប់ទៅលើទីតាំងមូលដ្ឋាន ទ័ពនៅក្នុងទីក្រុងTajiប្រទេសអ៊ីរ៉ាក់។
បន្ទាប់ពីការវាយប្រហារ ហើយភ្លាម ទើបក្រុមការងារអាចកំណត់បានថា មនុស្សទី៣ដែលបានស្លាប់នោះគឺ ជាយោធាជនជាតិអង់គ្លេស ហើយការស៊ើបអង្កេតត្រូវបានធ្វើឡើងផងដែរ ដើម្បីស្វែងរកអ្នកនៅពីក្រោយផែនការ វាយប្រហារលើកនេះ។
ប្រែសម្រួល៖ស៊ុនលី