ក្រុងតូក្យូៈ នាយករដ្ឋមន្រ្តីជប៉ុន លោកស៊ីនហ្សូ អាបេ និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានជួបពិភាក្សា តាមទូរស័ព្ទនៅថ្ងៃសុក្រនេះ ដោយឆ្លងកាត់ ការត្រៀមលក្ខណៈបន្តរបស់ជប៉ុន សម្រាប់ទីក្រុងតូក្យូ ដើម្បីធ្វើជាម្ចាស់ផ្ទះអូឡាំពិក និងប៉ារ៉ាឡាំពិកនៅរដូវក្តៅនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
កិច្ចពិភាក្សាតាមទូរស័ព្ទ រវាងមេដឹកនាំទាំង២ បានធ្វើឡើងតាមការស្នើសុំ របស់លោក Trump បន្ទាប់ពីលោកបាននិយាយ នៅសេតវិមានមួយថ្ងៃមុននេះថា វាអាចជាគំនិតល្អ សម្រាប់ការប្រកួត ត្រូវបានពន្យារពេល ជាជាងព្រឹត្តិការណ៍ ដែលត្រូវបានធ្វើឡើង នៅក្នុងពហុកីឡដ្ឋានទទេ។
លោកអាបេបានប្រាប់ លោក Trump ថា ប្រទេសជប៉ុន មានបំណងបន្តជាមួយផែនការរបស់ខ្លួន សម្រាប់ទីក្រុងតូក្យូ ដើម្បីធ្វើជាម្ចាស់ផ្ទះការ ប្រកួតតាមគ្រោង នឹងធ្វើឡើងចាប់ពីថ្ងៃទី ២៤ ខែកក្កដាដល់ថ្ងៃទី ៩ ខែសីហា ដោយព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី ២៥ ខែសីហាដល់ថ្ងៃទី ៦ ខែកញ្ញា ជាមួយអ្នកនាំពាក្យ រដ្ឋាភិបាលកំពូលរបស់ជប៉ុន ក៏បានកាន់ជំហររបស់រដ្ឋាភិបាល លើបញ្ហានេះទ្វេដង៕ ដោយ៖លី ភីលីព