ព្រឹត្តិការណ៍

ការនាំចេញ រថយន្ដរបស់ កូរ៉េខាងត្បូង ធ្លាក់ចុះ ២៥ភាគរយ ដោយសារ វិបត្ដិវីរុស កូរ៉ូណា

សេអ៊ូល៖ ការនាំចេញរថយន្ត របស់កូរ៉េខាងត្បូង បានធ្លាក់ចុះ ២៥ ភាគរយក្នុងខែកុម្ភៈធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយបន្តការធ្លាក់ចុះ ៧ខែជាប់គ្នាដោយសារ ប្រតិបត្តិការរោងចក្រផលិតរថយន្តក្នុងស្រុកត្រូវបានរំខាន មួយផ្នែកនៅពេលមាន ការផ្ទុះឡើងនៃមេរោគកូរ៉ូណាថ្មីនេះ។

ក្រុមហ៊ុនផលិតរថយន្តរបស់ កូរ៉េខាងត្បូងបាននាំចេញ រថយន្តចំនួន ១២៣.០២២ គ្រឿងទៅក្រៅប្រទេស កាលពីខែមុននេះ បើយោងតាមទិន្នន័យ ដែលចងក្រងដោយក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល។

បើនិយាយពីតម្លៃវិញការ នាំចេញរថយន្តក៏បានធ្លាក់ចុះ ១៦,៦ ភាគរយក្នុងរយៈពេល ២,៤ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២០ ប្រទេសកូរ៉េខាងត្បូង បាននាំចេញរថយន្តចំនួន ២៧១.៥៦៨ គ្រឿងពោល គឺធ្លាក់ចុះ ២៧,៤ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន៕ ដោយ ឈូក បូរ៉ា

Most Popular

To Top