អង់គ្លេស៖ ក្រុមអ្នកស្រាវជ្រាវ ត្រូវបានចំណាយពេលអស់៥ ថ្ងៃ ដើម្បីបង្ហាញរោគសញ្ញា របស់COVID-19 ដោយយោងតាមការស្រាវជ្រាវ វិទ្យាសាស្ត្រថ្មីមួយ ដែលវាស់វែងពីរបៀប ដែលអ្នកជំងឺវិវត្តរោគសញ្ញា នេះបើយោងតាមការចេញផ្សាយ ពីSkyNews។
ការស្រាវជ្រាវយ៉ាងរហ័សលើ COVID-19 ដែលជាមេរោគឆ្លងវីរុសកូរ៉ូណា ធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រ នៅសាលាសុខភាពសាធារណៈ លោក Johns Hopkins Bloomberg បានផ្អែកលើករណីចំនួន ១៨១ ករណីមកពីប្រទេសចិន និងកន្លែងផ្សេងទៀត។
បច្ចុប្បន្នមនុស្ស ៦ នាក់បានស្លាប់ បន្ទាប់ពីត្រូវបានគេ ធ្វើរោគវិនិច្ឆ័យថា មានជំងឺនៅចក្រភពអង់គ្លេស ខណៈចំនួនករណី ដែលបានបញ្ជាក់បានកើនឡើងដល់ ៣៧៣ នាក់។ ដំបូន្មានបច្ចុប្បន្ន សម្រាប់អ្នកដែលគិតថា ពួកគេអាចមានជំងឺនេះ គឺត្រូវញែកខ្លួនឲ្យដាច់រយៈពេល ១៤ ថ្ងៃដើម្បីចៀសវាង ការរាលដាលវីរុសទៅអ្នកដទៃ។ ជាមធ្យមអ្នក ដែលឈឺនឹងបង្ហាញរោគសញ្ញា នៅថ្ងៃទី៥ នៃជំងឺ ទោះបីពួកគេមិនបានវិវត្តរោគសញ្ញា នៅថ្ងៃទី ១២ ក៏ដោយក៏ពួកគេ នៅតែអាចចម្លងវីរុសបានដែរ។
សាស្រ្តាចារ្យ Justin Lessler អ្នកស្រាវជ្រាវនាំមុខ លើការស្រាវជ្រាវ បានមានប្រសាសន៍ថា ផ្អែកលើការវិភាគរបស់យើង លើទិន្នន័យមានជាសាធារណៈ ការផ្តល់អនុសាសន៍បច្ចុប្បន្ន រយៈពេល ១៤ ថ្ងៃសម្រាប់ការឃ្លាំមើល ឬការផ្តាច់សកម្ម គឺសមហេតុផល ទោះបីជារយៈពេលនោះ ករណីខ្លះនឹងត្រូវខកខាន ក្នុងរយៈពេលយូរក៏ដោយ៕ ដោយ៖លី ភីលីព